កីឡា
ប៉ាគីស្ថាន ព្រមព្រៀងផ្តល់កងទ័ពសម្រាប់ការពារសន្តិសុខ ក្នុង World Cup នៅប្រទេសកាតា
រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសប៉ាគីស្ថាន បានអនុម័តលើសេចក្តីព្រាង កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យរដ្ឋាភិបាលផ្តល់កងទ័ពសម្រាប់ការរក្សាសន្តិសុខ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) នៅប្រទេសកាតា ចុងឆ្នាំនេះ។
សេចក្តីសង្ខេបដែលបង្ហាញពីកិច្ចព្រមព្រៀងដែលត្រូវចុះហត្ថលេខារវាងទីក្រុងដូហា និងទីក្រុងអ៊ីស្លាម៉ាបាដ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី លោករដ្ឋមន្ត្រី Marriyum Aurangzeb បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters មុនពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ទៅកាន់ប្រទេសកាតា ចាប់ផ្តើមនៅថ្ងៃអង្គារនេះ។
សេចក្តីសង្ខេបគណៈរដ្ឋមន្ត្រីដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា រដ្ឋាភិបាលនៃប្រទេសកាតាបានស្នើសុំជំនួយក្នុងទិដ្ឋភាពទាក់ទងនឹងការរក្សាសន្តិសុខ នៃការប្រកួតបាល់ទាត់ពិភពលោក រវាងថ្ងៃទី២0 ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
«កិច្ចព្រមព្រៀងនេះមានគោលបំណងកំណត់កាតព្វកិច្ចរបស់ភាគីទាំងពីរ ជំនាញជាក់លាក់ និងចំនួនបុគ្គលិកសន្តិសុខដែលត្រូវបញ្ជូនដោយប៉ាគីស្ថាន ដើម្បីចូលរួមក្នុងប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាព។»

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ប្រទេសកាតា មិនបានបញ្ជាក់ភ្លាមៗ ឬឆ្លើយតបទៅនឹងសំណើដើម្បីពន្យល់ពីមូលហេតុដែលទីក្រុងដូហា បានស្នើសុំកងទ័ពប៉ាគីស្ថាន ឬអ្វីដែលពួកគេនឹងធ្វើក្នុងអំឡុងពេលការប្រកួតនោះទេ។ សេចក្តីសង្ខេបមិនបានផ្តល់នូវព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ដូចជាចំនួនមនុស្សដែលអាចត្រូវបញ្ជូនទៅ។
ការអនុម័តលើកិច្ចព្រមព្រៀងនេះធ្វើឡើងមួយថ្ងៃមុនពេលនាយករដ្ឋមន្ត្រី Sharif ចាកចេញទៅកាន់ទីក្រុង Doha ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃអង្គារ។
ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) នៅប្រទេសកាតា នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា បន្ទាប់ពីការផ្លាស់ប្តូរកាលបរិច្ឆេទចុងក្រោយមកប្រកួតមុន១ថ្ងៃ ពី FIFA ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕
ប្រភព ៖ Reuters
អត្ថបទ ៖ មន្នីរ័ត្ន

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


