កីឡា
ទ្រីយ៉ាត្លុង បើកវគ្គបណ្ដុះបណ្ដាលនៅខេត្តកែប ត្រៀមស៊ីហ្គេម ២០២៣
ទ្រីយ៉ាត្លុង ជាប្រភេទកីឡាមួយប្រភេទ ដែលនឹងរៀបចំឡើងនៅលើទឹកដីខេត្តកែប នាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ដើម្បីត្រៀមលក្ខណៈឲ្យបានរួចរាល់ សហព័ន្ធកីឡាទ្រីយ៉ាថ្លុង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលគណៈកម្មការរៀបចំការប្រកួត កាលពីថ្ងៃទី២៣ ខែសីហា នៅសណ្ឋាគារកែបបេ ដោយមានការចូលរួមពីសំណាក់លោកជំទាវ ម៉ក់ សុវណ្ណស៊ីថា សមាជិកសភាមណ្ឌលភ្នំពេញ និងជាអនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប និងលោក Vijitr Sittinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ និងជាប្រធានស្តីទី សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី។

មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាឱកាសនោះ លោកជំទាវ ម៉ក់ វណ្ណស៊ីថា បានលេីកឡេីងថា៖ “វគ្គបណ្តុះបណ្តាលថ្ងៃនេះ មានសិក្ខាកាមចំនួន៣០នាក់ ជាអត្តពលិកជម្រើសជាតិ មន្ត្រី និងលោកគ្រូបង្វឹក ចំពោះវគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើទ្រឹស្តី Technical Handbook 2023 និង Technical Committee និងការអនុវត្តជាក់ស្តែង លើឆ្នេរសមុទ្រស្រីសរ។ ចំពោះការសិក្សាលើ Technical Handbook 2023 និង Technical Committee ពិតជាមានសារៈសំខាន់ណាស់ ដើម្បីអោយអត្តពលិក និងគណៈកម្មការរៀបចំការប្រកួតយល់ច្បាស់ពីច្បាប់ប្រកួតអន្តរជាតិ ឬស៊ីហ្គេម ជៀសវាងការយល់ខុស ឬមិនបានដឹងពីច្បាប់ប្រកួត ការរៀបចំប្រកួត ក្នុងនាមយើងជាម្ចាស់ផ្ទះយើងត្រូវតែស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ និងស្របតាមបទដ្ឋានអន្តរជាតិ”។

លោក ព្រុំ គន្ធិ អភិបាលរងខេត្ត មានប្រសាសន៍ស្វាគមន៍ និងផ្តាំផ្ញើថា ការរៀបចំវគ្គបណ្តុះបណ្តាលជូនដល់គណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុងនៅពេលនេះ គឺធ្វើឲ្យមានបំណិនពិតប្រាកដ និងអាចយកចំណេះដឹង ទាំងនេះសម្រាប់អនុវត្តក្នុងការងារបច្ចេកទេសនៃការប្រកួត ដែលធ្វើឲ្យកីឡាករ កីឡាការិនី កាន់តែមានជំនឿចិត្ត និងអាចក្លាយទៅជាគណៈកម្មក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជាដើម។ ការរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការរបស់សហព័ន្ធកីឡសទ្រីយ៉ាត្លុង គឺជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិញ្ញាសាកីឡាទ្រីយ៉ាត្លុង ហើយចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ខេត្តកែប ក៏បានទទួលលើវិញ្ញាសាមួយនេះដែរ គឺកីឡាទ្រីយ៉ាត្លុង។ ជាមួយគ្នានេះ លោក អភិបាលរងខេត្ត ក៏សូមឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់លើការពន្យល់ ការអនុវត្តជាក់ស្តែងឲ្យស្របទៅនឹងកម្មវិធីដែលបានគ្រោងទុក ជាពិសេសនៅពេលប្រកួតត្រូវប្រឹងអោយអស់ពីសមត្ថភាព ដើម្បីទទួលបានមេដាយ ជូនជាតិមាតុភូមិរបស់យើង។


អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


