កីឡា
៩ ប្រភេទកីឡានៅអង់គ្លេស ដែលត្រូវបានលុបចោល ឬពន្យារពេល បន្ទាប់ពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II
ព្រះមហាក្សត្រិយានី ELIZABETH II បានសោយទិវង្គតក្នុងព្រះជន្ម ៩៦ ព្រះវស្សា កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការកាន់ទុក្ខទូទាំងប្រទេស។

ប្រតិទិនកីឡារបស់ចក្រភពអង់គ្លេស ត្រូវបានដឹងថាមានការពន្យារពេលជាច្រើនរួចទៅហើយ បន្ទាប់ពីព័ត៌មាននៃការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានីកាលពីថ្ងៃព្រហស្បតិ៍ ហើយទំនងជានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ខណៈកីឡាទាំងនោះមានដូចខាងក្រោម៖
– បាល់ទាត់
កិច្ចប្រជុំកំពុងប្រព្រឹត្តទៅរវាង EFL, Premier League អំពីផែនការគួរតែបន្ត ឬផ្អាកការប្រកួត។ ការប្រកួតក្របខ័ណ្ឌ Europa League និង Europa Conference League កាលពីយប់ថ្ងៃព្រហស្បតិ៍ មានភាពស្ងប់ស្ងាត់មួយនាទី បានធ្វើឡើងជាមួយនឹងក្រុមដែលពាក់ខ្សែក្រវាត់ខ្មៅ ដើម្បីគោរពដល់ព្រះមហាក្សត្រ។
– បាល់ឱប
ការប្រកួត Premiership Rugby Cup នៅយប់ថ្ងៃព្រហស្បតិ៍ រវាង Saracens និង Northampton Saints ត្រូវបានពន្យារពេលបន្ទាប់ពីមានព័ត៌មានអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី។ រាល់ការប្រកួត Rugby Union នៅស្កុតឡែន ក៏ត្រូវបានផ្អាកផងដែរ សម្រាប់ចុងសប្តាហ៍នេះ។
– កីឡាវាយកូនហ្គោល
កម្មវិធី DP World Tour បានផ្អាកការលេងក្នុងព្រឹត្តិការណ៍ BMW PGA Championship កាលពីថ្ងៃព្រហស្បតិ៍ ហើយក្រោយមកបានប្រកាសថានឹងមិនមានការលេងនៅថ្ងៃសុក្រនោះទេ។
– កីឡា cricket
ការប្រកួតត្រូវបានផ្អាកនៅ Oval សម្រាប់ការប្រកួតមិត្តភាពលើកទី ៣ រវាងអង់គ្លេស និងអាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ដោយសារភ្លៀង។ ហើយ ECB បានបញ្ជាក់នៅថ្ងៃក្រោយថាការលេងនៅថ្ងៃសុក្រក៏នឹងត្រូវបានពន្យារពេលក្នុងការគោរពចំពោះម្ចាស់ក្សត្រី Elizabeth II។
– ប្រណាំងកង់
ដំណាក់កាលទី ៦ នៅថ្ងៃសុក្រនៅក្នុងព្រឹត្តិការណ៍ប្រណាំងកង់ ’Tour of Britain’ ត្រូវបានលុបចោល។
– ប្រណាំងសេះ
ការប្រណាំងសេះ គឺជាកីឡាចំណង់ចំណូលចិត្តរបស់ព្រះមហាក្សត្រិយានី ហើយតែងតែចូលរួមព្រឹត្តិការណ៍នានា។ វាត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ដោយគណៈកម្មាធិការរៀបចំការប្រណាំងសេះរបស់ចក្រភពអង់គ្លេស ថាព្រឹត្តិការណ៍ទាំងអស់នឹងត្រូវផ្អាករយៈពេលពីរថ្ងៃ។
– កីឡាវាយកូនបាល់
ការគោរពនឹងត្រូវធ្វើឡើងសម្រាប់ម្ចាស់ក្សត្រី Elizabeth II ពេញមួយការប្រកួតដែលនៅសល់ ប៉ុន្តែការប្រកួតនឹងប្រព្រឹត្តទៅតាមការគ្រោងទុក។ រូបថតរបស់ The Queen ត្រូវបានគេចាក់បង្ហាញនៅលើអេក្រង់ធំ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកនារីនៅល្ងាចថ្ងៃព្រហស្បតិ៍។
– ប្រណាំងរថយន្ដ F1
Italian Grand Prix ហាក់នឹងបន្តដំណើរទៅមុខតាមការគ្រោងទុក បើទោះបីជាមានក្រុម F1 ដែលមកពីចក្រភពអង់គ្លេសជាច្រើនក៏ដោយ។
– ប្រដាល់
ការប្រកួតនៅថ្ងៃសុក្រ សម្រាប់ការប្រយុទ្ធគ្នារវាងកីឡាករ Savannah Marshall ជាមួយ Claressa Shields នឹងធ្វើឡើងដោយមិនអនុញ្ញាតឱ្យទស្សនិកជនចូលទស្សនាឡើយ។ ការសម្រេចចិត្តចុងក្រោយគឺនៅមិនទាន់ត្រូវបានគេធ្វើឡើងនៅឡើយទេ ថាតើការប្រកួតដែលបានគ្រោងសម្រាប់ថ្ងៃសៅរ៍ នៅសង្វៀន O2 នឹងទៅមុខដូចដែលបានគ្រោងទុកឬទេ។
ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ថា វានឹងត្រូវទុកសម្រាប់ប្រភេទកីឡាផ្ទាល់ដើម្បីជ្រើសរើសវិធីបន្ត ឬពន្យារពេល ខណៈវាមិនមែនជាកាតព្វកិច្ចទេ ប៉ុន្តែដោយផ្អែកលើការគោរព៕
ប្រភព៖ express.co.uk
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


