កីឡា
ក្រុម ៥ ដែលត្រូវបានគេព្យាករណ៍ថា អាចឈ្នះពាន World Cup 2022 ខណៈប្រេស៊ីល មានភាគរយខ្ពស់ជាងគេ
ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) គ្រោងនឹងចាប់ផ្តើមនៅខែវិច្ឆិកា ខាងមុខនេះ ដោយមានប្រទេសចំនួន ៣២ មកពីជុំវិញពិភពលោក នឹងតតាំងគ្នាប្រជែងនៅក្នុងប្រទេសកាតា សម្រាប់ព្រឹត្តិការណ៍ដ៏រំភើបបំផុតមួយរបស់កីឡា។

ក្នុងចំណោម ៣២ ក្រុម មានក្រុមចំនួន ៥ ដែលគេព្យាករណ៍ថា មានភាគរយក្នុងការឈ្នះ World Cup 2022 នោះគឺប្រេស៊ីល អង់គ្លេស អេស្ប៉ាញ អាហ្សង់ទីន និងក្រុមការពារជើងឯក បារាំង។
– ៥.អាហ្សង់ទីន៖ (ពូល C៖ អាហ្សង់ទីន អារ៉ាប៊ីសាអូឌីត ម៉ិកស៊ិក ប៉ូឡូញ)
ឱកាសចុងក្រោយសម្រាប់អាហ្សង់ទីន? នេះប្រហែលជាការបង្ហាញខ្លួនលើកចុងក្រោយរបស់ Messi នៅ World Cup យ៉ាងណាមិញអាហ្សង់ទីន បានយកឈ្នះ អ៊ីតាលី ៣-០ ដើម្បីគ្រងពានរង្វាន់ Finalissima ឆ្នាំ ២០២២។ លើសពីនេះអាហ្សង់ទីន ស្ថិតនៅលើផ្លូវដែលមិនស្គាល់ចាញ់ ៣៥ ប្រកួត ដោយខ្វះតែ ៥ ប្រកួតទៀត នឹងបំបែកកំណត់ត្រាពិភពលោក។
– ៤.អេស្ប៉ាញ៖ (ពូល E៖ អេស្ប៉ាញ កូស្តារីកា អាល្លឺម៉ង់ ជប៉ុន)
អេស្បាញ ឈ្នះ World Cup លើកចុងក្រោយនៅឆ្នាំ ២០១០ ដោយឈ្នះហូឡង់ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។ ចាប់តាំងពីពេលនោះមក ពួកគេបានធ្លាក់ចុះទម្រង់លេងបន្តិចជាមួយនឹងទម្រង់លេងមិនសូវល្អក្នុងការប្រកួត World Cup ២ លើកចុងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនេះបានបង្ហាញពីទម្រង់លេងដ៏រឹងមាំមួយចំនួន ក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ ដោយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Euro 2020 ប៉ុន្តែបានចាញ់អ៊ីតាលី ដោយការស៊ុតបាល់ប៉េណាល់ទី។ ពួកគេក៏បានបញ្ចប់ចំណាត់ថ្នាក់រងនៅ Nations League ឆ្នាំនោះដែរ ដោយចាញ់បារាំង នៅវគ្គផ្ដាច់ព្រ័ត្រ។
ក្រុមនេះប្រសើរឡើងក្រោមការដឹកនាំរបស់ Luis Enrique។ អេស្ប៉ាញ មានចិត្តរំភើបយ៉ាងខ្លាំងក្នុងការប្រជែងយកជើងឯក World Cup។ ជាមួយនឹងការរំពឹងទុកពីកីឡាករវ័យក្មេងដូចជា Pedri, Gavi និង Ferran Torres មកពី Barcelona រួមជាមួយកីឡាករបទពិសោធន៍ដូចជា Jordi Alba នៅតំបន់ការពារ និង Rodri នៅខ្សែបម្រើ អេស្ប៉ាញនឹងមានលទ្ធភាព។
– ៣. អង់គ្លេស៖ (ពូល B៖ អង់គ្លេស អ៊ីរ៉ង់ សហរដ្ឋអាមេរិក វែល)
ឆ្នាំនេះនៅប្រទេសកាតា អង់គ្លេសគឺស្ថិតនៅលើរ៉ាដារបស់មនុស្សគ្រប់គ្នា បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុង UEFA Nations League។ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងឆ្នាំ ២០១៩។ ថ្មីៗនេះ ពួកគេបានរងជើងឯកនៃពានរង្វាន់ទ្វីបអឺរ៉ុប (UEFA European Championship) ក្នុងឆ្នាំ ២០២០ ដោយចាញ់ក្រុមអ៊ីតាលី ៣-២ ដោយការស៊ុតបាល់ប៉េណាល់ទី។
ជាមួយនឹងកីឡាករដែលពួកគេមាននៅក្នុងក្រុមរបស់ពួកគេ បូកផ្អែកលើបទពិសោធន៍ក្រុមអាចបង្កជាគ្រោះថ្នាក់បាន។
– ២.បារាំង៖ (ពូល D៖ បារាំង អូស្ត្រាលី ដាណឺម៉ាក ទុយនេស៊ី)
បារាំងនឹងធ្វើដំណើរទៅកាន់ប្រទេសកាតា សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំនេះ ចាត់ទុកថាជាក្រុមមួយក្នុងចំណោមក្រុមដែលអាចឈ្នះពានរង្វាន់នេះ។ ម្ចាស់ជើងឯក World Cup 2018 បានយកឈ្នះ ក្រូអាត ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ។ ពួកគេក៏បានឈ្នះវាផងដែរក្នុងឆ្នាំ ១៩៩៨ ដោយបានយកឈ្នះប្រេស៊ីល ៣-០ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៦ ដែលបានឈ្នះពានរង្វាន់ច្រើនជាង ១ ដង។
ក្រុមនេះមានកីឡាករទេពកោសល្យវ័យក្មេងជាច្រើន ដោយមានបទពិសោធក្នុងក្រុមជាមួយនឹង Hugo Lloris, Antoine Griezmann, Paul Pogba ក្នុងចំណោមអ្នកផ្សេងទៀត។ Karim Benzema ត្រូវបានគេរំពឹងថានឹងត្រលប់មកក្រុមវិញបន្ទាប់ពីមិនត្រូវបានបញ្ចូលក្នុងឆ្នាំ ២០១៨។ Benzema ត្រូវបានគេដាក់ឈ្មោះថា UEFA Player of the Year បន្ទាប់ពីនាំ Real Madrid ឈ្នះជើងឯក Champions League កាលពីរដូវកាលមុន។
ចាប់តាំងពីការឈ្នះឆ្នាំ ២០១៨ របស់ខ្លួន បារាំងបានឈ្នះពានរង្វាន់ UEFA Nations League 2020-21 ដោយបានផ្តួលក្រុមអេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រ។
– ១. ប្រេស៊ីល៖ (ពូល G៖ ប្រេស៊ីល ស៊ែប៊ី ស្វីស កាមេរូន)
ប្រេស៊ីលជាក្រុមដែលមានភាគរយឈ្នះពាន World Cup ឆ្នាំនេះនៅប្រទេសកាតា។ ពួកគេជាក្រុមល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ប្រេស៊ីលបានឈ្នះពាន World Cup ច្រើនជាងប្រទេសដទៃទៀត ដោយឈ្នះវាបាន ៥ ដង។ លើកចុងក្រោយគេឈ្នះក្នុងឆ្នាំ ២០០២ នៅប្រទេសជប៉ុន។
Gabriel Jesus, Neymar និង Vinicius Junior សុទ្ធតែធ្វើបានល្អនៅរដូវកាលនេះនៅក្នុងលីគរៀងៗខ្លួន។ ប្រេស៊ីលក៏នឹងមានកីឡាករ Phillipe Coutinho, Lucas Paquetá, Rafinha និង Antony ក្នុងការរួមចំណែកដល់ក្រុមផងដែរ។
ខណៈពេលដែលមានតែប្រយុទ្ធតែមួយមុខមិនគ្រប់គ្រាន់នឹងឈ្នះការប្រកួត ក្រោមការគ្រប់គ្រងរបស់ លោក Tito ប្រេស៊ីលបានបង្កើតឆ្អឹងខ្នងការពារដ៏រឹងមាំផងដែរ ដែលមាន Alisson, កីឡាករជើងចាស់ Thiago Silva, Marquinhos, Casemiro និង Fabinho។ ប្រេស៊ីល ជាក្រុមដែលត្រូវបានគេចាត់ទុកថា ត្រៀមឈ្នះពាន World Cup ឆ្នាំនេះនៅកាតា។ ការប្រកួត World Cup ចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៨ ខែធ្នូ៕




អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?