កីឡា
នាយករដ្ឋមន្ត្រីថៃ ឱ្យចាត់វិធានការជាបន្ទាន់ ក្រោយដឹងថា មិនទាន់ទិញសិទ្ធិផ្សាយ World Cup
អ្នកគាំទ្រព្រឹត្តិការណ៍ World Cup របស់ប្រទេសថៃ អាចនឹងខកខានការប្រកួតដំបូងបន្ទាប់ពីអាជ្ញាធរកីឡាថៃ (SAT)មិនបានយល់ព្រមលើតម្លៃផ្សាយជាមួយ FIFA។
យោងតាមសារព័ត៌មាន Bangkok Post អាជ្ញាធរកីឡាថៃ បានបរាជ័យក្នុងការយល់ព្រមលើតម្លៃជាមួយ FIFAដោយឧបនាយករដ្ឋមន្ត្រីបាននិយាយថា មានឱកាសខ្ពស់ដែលកិច្ចព្រមព្រៀងនឹងមិនត្រូវបានបញ្ចប់ទាន់ពេលសម្រាប់ការប្រកួតដំបូងនៅថ្ងៃអាទិត្យ។

ឧបនាយករដ្ឋមន្ត្រីថៃនិយាយថា SAT អាចខ្ចីពីរដ្ឋាភិបាល ប៉ុន្តែគាត់បានជំទាស់នឹងការប្រើប្រាស់ថវិកាកណ្តាលដើម្បីទិញសិទ្ធិផ្សាយ។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់បានយល់ព្រមបញ្ចុះថ្លៃបន្តិច ប៉ុន្តែអភិបាល SAT និយាយថា ខ្លួនត្រូវតែបំពេញតាមការសន្យារបស់នាយករដ្ឋមន្ត្រី ដើម្បីចាក់ផ្សាយរាល់ការប្រកួតផ្ទាល់ និងឥតគិតថ្លៃនៅលើទូរទស្សន៍ថៃ។បន្ទាប់មកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានបង្ហាញខ្លួនដើម្បីគាំទ្រកាលពីម្សិលមិញដោយនិយាយថា លោកមិនបានដឹងបន្ទាប់ពីត្រូវបានចោទសួរដោយអ្នកកាសែត។ បន្ទាប់មក លោកបានកត់សម្គាល់ថា ថ្លៃផ្សាយគឺខ្ពស់ពេក ហើយថា វាជាកាតព្វកិច្ចរបស់អ្នកចរចាដែលត្រូវទម្លាក់ចុះ។

FIFA បានកំណត់សិទ្ធិផ្សាយទូរទស្សន៍សម្រាប់ប្រទេសថៃចំនួន ១.៦ពាន់លានបាត (ប្រហែល ៤៥លានដុល្លារ) ប៉ុន្តែSAT បានស្នើសុំឱ្យទាបមកត្រឹម ១.២ពាន់លានបាត (ប្រហែល ៣៣លានដុល្លារ)។ បច្ចុប្បន្ន SAT មានថវិកាត្រឹមតែ៦០០លានបាត ពីមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍របស់គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ រួមជាមួយនឹងទឹកប្រាក់ ២០០លានបាតពី SAT និងប្រាក់ ៤០០លានបាតផ្សេងទៀតត្រូវបានក្រុមហ៊ុនឯកជនសន្យាផ្ដល់។ ប៉ុន្តែចំនួននេះនៅមានចំនួនតិចជាង ៤០០លានបាត។
ការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើមនៅថ្ងៃអាទិត្យ ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ។ ការប្រកួតដំបូងចាប់ផ្តើមនៅម៉ោង១១យប់រវាងប្រទេសកាតា ម្ចាស់ផ្ទះ ទល់នឹងអេក្វាឌ័រ៕
ប្រភព៖ Bangkokpost.com
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


