Connect with us

កីឡា

កីឡាករ ទៀង ទី​នី ទំនង​បន្តការងារ​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយ​ប្រកាស​ចូលនិវត្តន៍​

បានផុស

នៅ

​កីឡាករ ទៀង ទី​នី ដែលជា​ខ្សែការពារ​រឹងមាំ​មួយរូប​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ជា​អតីត​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា បានសម្រេច​ចិត្ត​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ នៅ​សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ​២០២១ នេះ​ក្នុង​វ័យ​៣៨​ឆ្នាំ ខណៈ​រូបគេ​ធ្លាប់បាន​ចាយ​ពេល​១៤​ឆ្នាំ​ក្នុង​សង្គ្រាម​លើ​វាលស្មៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ​ដែល​មាន​ស្រុក​កំណើត​មកពី​ខេត្ត​សៀមរាប រូប​នេះ​បាន​លើកឡើងថា​៖«​ខ្ញុំ​សម្រេចចិត្ត​ព្យួរ​ស្បែកជើង​ហើយ តែ​ខ្ញុំ​ប្រហែល​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​ទៀត ដោយ​សុំ​លាក់​សិន​ពី​ការងារ​បន្ទាប់​»​។ ទៀង ទី​នី បាន​ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ដើមរដូវ​កាល​ឆ្នាំ​២០២០ កន្លងទៅ ខណៈ​រូបគេ​ក៏បាន​ជួយ​ក្រុម​ទាំង​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2020 ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ផងដែរ​។​

​ជុំវិញ​ការចាកចេញ​របស់​កីឡាករ ទៀង ទី​នី លោក Conor Nestor គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បានលើកឡើង​ផងដែរ​ថា​៖«​ខ្ញុំ​ប្រកប​អាជីព​ជា​គ្រូបង្វឹក​បាល់ទាត់​១៩​ឆ្នាំ​មកហើយ វា​ស្ទើរតែ​ពាក់កណ្តាល​ជីវិត ប៉ុន្តែ​មានតែ ទៀង ទី​នី ម្នាក់​ប៉ុណ្ណោះ​ដែល​ខ្ញុំ​បាន​ជួប​ទាំង​ជា​កីឡាករ​ល្និ​ង​ជាម​នុស្ស​ល្អ​។ ជា​កិត្តិយស​ខ្លាំង​ណាស់​ ដែល​ខ្ញុំ​បាន​ធ្វើជា​គ្រូបង្វឹក​របស់គាត់ ហើយ​ទ្វារ​បស់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រៀម​ស្វាគមន៍ ទី​នី គ្រប់ពេល​។ ដោយ​ក្តី​គោរព ស្រលាញ់ និង​ជូនពរ ទី​នី និង​ក្រុមគ្រួសារ ជួបតែ​សំណាងល្អ​នៅ​ថ្ងៃ​ខាងមុខ​»​។​

១៤​ឆ្នាំ​មកនេះ ទៀង ទី​នី បាន​ប្រកប​អាជីព​ជាមួយ​ក្លឹប​៦ ផ្សេងគ្នា ដោយ​ដំបូង​ឡើយ​រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម​ខេមរា​កីឡា នៅ​ឆ្នាំ​២០០៦ ដល់​២០០៧ ហើយពី​ឆ្នាំ​២០០៧ ដល់​២០០៨ បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​ខ​ប (​ណាហ្គា​វើ​ល​) បច្ចុប្បន្ន ចាប់ពី​ឆ្នាំ​២០០៨ ដល់​២០១២ បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​។ លុះដល់​ឆ្នាំ​២០១២ ដល់​២០១៦ រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ឡើងវិញ និង​ឆ្នាំ​២០១៦ ដល់​២០១៧ ចេញទៅ​ចូលរួម​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ និង​នៅ​ឆ្នាំ​២០១៧ ដល់​២០១៩ បាន​បន្ត​ទៅកាន់​វិសាខា មុន​ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ឆ្នាំ​២០២០​។​

​ងាក​មក​ក្រុម​ជម្រើសជាតិ វិញ ទៀង ទី​នី បាន​ជាប់​ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​តាំងពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០២០ ផងដែរ ដោយ​បង្ហាញខ្លួន​បាន​៣៧​លើក​។​

​កាល​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ទៀង ទី​នី ធ្លាប់ជួយ​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កម្ពុជា នៅ​ឆ្នាំ​២០១០ និង​២០១១ ហើយ​ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ នៅ​ឆ្នាំ​២០០៩ ទៀង​ផង​។ នៅ​ឆ្នាំ​២០១១ រូបគេ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ជើងឯក​រង​ពានរង្វាន់ 2011 AFC President’s Cup ផងដែរ​។ ពេល​លេង​នៅ​ណាហ្គា​វើ​ល ទី​នី បាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០០៧ និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១៣ ផងដែរ​៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​កម្ពុជា​បង្កើត​សហព័ន្ធ​ឃី​ក​បុក​សី​ង ចំ​ពេល​ឃី​ក​បុក​សី​ង​សម្បូរទីផ្សារ​អន្តរជាតិ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម