កីឡា
ម្ចាស់ផ្ទះ កាតា បង្កើតប្រវត្តិសាស្រ្តអាក្រក់មួយទៀត ក្នុងព្រឹត្តិការណ៍ World Cup
កាតា បានក្លាយជាក្រុមដំបូងគេដែលជ្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup 2022 កាលពីថ្ងៃសុក្រ បន្ទាប់ពីម្ចាស់ផ្ទះ ប្រកួតចាញ់សេណេហ្គាល់ ៣-១ ក្នុងការប្រកួតទីពីរ នៃពូល A។
លទ្ធផលនោះ បានធ្វើឲ្យកាតាមាន សូន្យពិន្ទុពីការប្រកួតចំនួនពីរលើករបស់ពួកគេ។
កាតា ក៏បានបង្កើតប្រវត្តិសាស្រ្ត World Cup ផងដែរ ដោយបានក្លាយជាម្ចាស់ផ្ទះក្រុមទី១ ដែលធ្លាក់ចេញពីព្រឹត្តិការណ៍នេះលឿនជាងគេបំផុត ខណៈកំណត់ត្រាចាស់ ត្រូវកាន់កាប់ដោយក្រុមអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ២០១០។
ជោគវាសនារបស់កាតា ត្រូវបានកំណត់ត្រឹមតែ២ប្រកួត ខុសពីអាហ្វ្រិកខាងត្បូង ដែលត្រូវកាត់សេចក្តីនៅប្រកួតទី៣។
គួរបញ្ជាក់ថា កាតា នឹងបញ្ចប់យុទ្ធនាការ World Cup 2022 ជាមួយនឹងការប្រកួតទល់នឹងក្រុមហូឡង់ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ខណៈ អេក្វាឌ័រ ប្រកួតជាមួយសេណេហ្គាល់ក្នុងពេលដំណាលគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FN
ចុចអាន៖ កីឡាករអ៊ីរ៉ង់ ច្រៀងចម្រៀងជាតិឡើងវិញ ធ្វើឲ្យអ្នកគាំទ្រ ទ្រហោយំក្នុងកីឡដ្ឋាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


