កីឡា
មិនសរសើរមិនបាន! អ្នកគាំទ្រជប៉ុន នៅតែធ្វើឲ្យពិភពលោក កោតស្ញប់ស្ញែង
ជាថ្មីម្តងទៀត អ្នកគាំទ្ររបស់ជប៉ុន នៅតែបន្តយកឈ្នះលើក្រុមអ្នកគាំទ្រតាមប្រព័ន្ធអ៊ីនធើណិត ដោយសារពួកគេនាំគ្នាសម្អាតកីឡដ្ឋាន បើទោះបីជាក្រុមរបស់ពួកគេចាញ់កូស្តារីកាក៏ដោយ។

ក្រោយពេលជប៉ុនទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលលើអាល្លឺម៉ង់ក្នុងការប្រកួតដំបូង ប៉ុន្តែអ្នកគាំទ្រជប៉ុនហាក់ខូចចិត្តបន្ទាប់ពីកីឡាករ Keysher Fuller របស់កូស្តារី រកបានមួយគ្រាប់ យកឈ្នះក្រុមរបស់ពួកគេកាលពីថ្ងៃអាទិត្យទី២៧ខែវិច្ឆិកា។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈអ្នកគាំទ្របាល់ទាត់ជាច្រើនមានការអាក់អន់ចិត្តក៏ដោយ ប៉ុន្តែហ្វេនរបស់ជប៉ុន បានធ្វើឲ្យពិភពលោកស្ញប់ស្ញែងជាថ្មីម្តងទៀត ដោយពួកគេបានសម្អាតកីឡដ្ឋាន Ahmad Bin Ali ក្នុងប្រទេសកាតា។

អ្នកគាំទ្រជប៉ុន បានបង្កការកោតសរសើរ បន្ទាប់ពីពួកគេត្រូវបានគេមើលឃើញសម្អាត មិនត្រឹមតែសម្រាប់ការប្រកួតផ្ទាល់របស់ក្រុមពួកគេជាមួយអាល្លឺម៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងអំឡុងពេលបើកការប្រកួត World Cup រវាងកាតា និងអេក្វាឌ័រផងដែរ។

អ្នកលេងអ៊ីនធើណិតម្នាក់និយាយថា “អ្នកទាំងនេះគឺជាអ្នកឈ្នះ World Cup ពិតប្រាកដ!”។ ម្នាក់ទៀតនិយាយថា “ទោះចាញ់ក្ដី ក៏អ្នកគាំទ្រជប៉ុននៅតែសម្អាតកីឡដ្ឋានដែរ”។

ជាមួយគ្នានោះ គណនីផ្លូវការរបស់ FIFA និយាយថា “ទោះឈ្នះ ឬចាញ់ តែងតែមានការគោរពជានិច្ច។ អរគុណសម្រាប់ការជួយសង្គ្រោះភពផែនដី អ្នកគាំទ្រជប៉ុន!”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បរាជ័យរបស់ បែលហ្ស៊ិក យប់មិញ ប្រែក្លាយទៅជាកុបកម្ម ពាសពេញទីក្រុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


