កីឡា
ភាពភ័យខ្លាចរបួសរបស់ Neymar កាន់តែកើនឡើងជុំវិញការវិលមកលេង World Cup ជាថ្មី
តារាឆ្នើមប្រេស៊ីល Neymar បានជួបបញ្ហារបួសកជើងក្នុងការប្រកួតបើកឆាករបស់ក្រុមខ្លួនទល់នឹង Serbia ជាមួយនឹងភាពមន្ទិលសង្ស័យកាន់តែខ្លាំងឡើងជុំវិញកាលបរិច្ឆេទវិលត្រលប់មកវិញក្នុងការប្រកួតបាល់ទាត់ពិភពលោក។

Neymar ទទួលបានសារការគាំទ្រពីវីរបុរសប្រេស៊ីល Ronaldo ចំពេលមានការភ័យខ្លាចថា World Cup របស់គេអាចនឹងត្រូវបញ្ចប់។
Neymar ត្រូវបានប្ដូរចេញនៅនាទី ៨០ នៃជ័យជម្នះ ២-០ របស់ប្រេស៊ីល លើស៊ែប៊ី កាលពីថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់មកត្រូវបានគេថតដោយទឹកភ្នែកនៅលើកៅអីបម្រុង មុនពេលដែលបញ្ជាក់ថា នឹងអវត្តមានពីការប្រកួតក្នុងពូលដែលនៅសេសសល់របស់ប្រទេសរបស់ខ្លួន ជាមួយនឹងប្រទេសស្វីស ដែលប្រេស៊ីល បានឈ្នះ ១-០ នៅលើល្ងាចថ្ងៃចន្ទ – និងកាមេរូន ថ្ងៃនេះ។

តារាឆ្នើមរបស់ក្រុម Paris Saint-Germain ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរបួសកជើង ប៉ុន្តែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា អាចនឹងមានការខូចខាតសរសៃចងនៅកជើង។ ការរំពឹងពីការវិលត្រលប់របស់គេក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ដែលប្រេស៊ីលនឹងត្រូវប្រឈមមុខនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់, ហ្គាណា, កូរ៉េខាងត្បូង ឬអ៊ុយរូហ្គាយ ឥឡូវកំពុងស្ថិតក្នុងហានិភ័យ។
ប្រសិនបើ Neymar បានរងការខូចខាតសរសៃពួរ នោះពេលវេលារំពឹងទុកសម្រាប់ការត្រលប់មកមានភាពល្អប្រសើឡើងវិញគឺមានរយៈពេល ៣ សប្តាហ៍។ នោះនឹងធ្វើឲ្យគេស្ថិតក្នុងការប្រជែងនឹងពេលវេលា ដើម្បីឲ្យមានការជាសះស្បើយ ១០០ ភាគរយ សម្រាប់ការប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្រ ប្រសិនបើប្រេស៊ីលធ្វើវាបានឆ្ងាយនៅក្នុងការប្រកួតនោះ៕
ប្រភព ៖ mirror.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


