កីឡា
ចប់វគ្គ ១៦ ក្រុមចុងក្រោយ ដឹងទេ ប្រទេសណាធ្វើបានល្អជាងគេ?
បន្ទាប់ពីឆ្លងកាត់ការតតាំងគ្នាចំនួន ៨ ប្រកួតក្នុងវគ្គ ១៦ ក្រុមចុងក្រោយសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា មានតែក្រុមបាល់ទាត់ជម្រើសជាតិបញ្ចខែលព័រទុយហ្គាល់ប៉ុណ្ណោះដែលធ្វើបានល្អជាងគេ ។

ក្រុមជម្រើសជាតិដែលដឹកនាំដោយលោកគ្រូបង្វឹក Fernando Santos ធ្វើបានល្អមែនទែនសម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនេះ ដោយបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិស្វីសយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ កាលពីយប់ថ្ងៃអង្គារ ទី៦ ខែធ្នូ ។
ការយកឈ្នះក្នុងលទ្ធផល ៦-១ នេះដែរ ធ្វើឲ្យក្រុមបញ្ចខែលព័រទុយហ្គាល់ក្លាយជាក្រុមតែមួយគត់ដែលរកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់វគ្គ ១៦ ក្រុមចុងក្រោយ ខណៈដែលប្រេស៊ីលបានយកឈ្នះលើកូរ៉េខាងត្បូងត្រឹមលទ្ធផល ៤-១ ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា សម្រាប់វគ្គ ៨ ក្រុមចុងក្រោយ ព័រទុយហ្គាល់នឹងត្រូវជួបប្រកួតជាមួយម៉ារ៉ុកនៅម៉ោង ១០ យប់ថ្ងៃទី១០ ខែធ្នូ បន្ទាប់ពីក្រុមមកពីទ្វីបអាហ្វ្រិកមួយនេះ បានយកឈ្នះលើក្រុមបាល់ទាត់គោជល់អេស្ប៉ាញដោយបាល់ប៉េណាល់ទី ៣-០ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពីយប់ថ្ងៃអង្គារ ទី៦ ខែធ្នូ ៕

ដោយ ៖ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


