កីឡា
ក្ដីបារម្ភពីរបួសរបស់បារាំង មុនការប្រកួត World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ ម៉ារ៉ុក
ខ្សែការពារ Dayot Upamecano និងខ្សែបម្រើ Adrien Rabiot របស់បារាំងបានខកខានការហ្វឹកហាត់ជាមួយក្រុម នៅមុនការប្រកួតទល់នឹងម៉ារ៉ុក។

កីឡាករសំខាន់ ២ រូប របស់បារាំង ស្ថិតក្នុង”ការសង្ស័យដ៏ធ្ងន់ធ្ងរ” សម្រាប់ការចាប់ផ្ដើមជម្រើសដំបូងក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ជាមួយម៉ារ៉ុក ដោយសារតែមានបញ្ហាសុខភាព។
នៅក្នុងការប៉ះទង្គិចដ៏សំខាន់មួយសម្រាប់គ្រូបង្វឹក Didier Deschamps ខ្សែការពារបារាំង Dayot Upamecano និងខ្សែបម្រើ Adrien Rabiot ទាំង ២ មានការសង្ស័យក្នុងការខកខានចាប់ផ្ដើមការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup របស់ក្រុមពួកគេនៅថ្ងៃពុធ បន្ទាប់ពីខកខានការហ្វឹកហាត់ក្រុមកាលពីថ្ងៃអង្គារ ដោយសារមានបញ្ហាសុខភាព សហព័ន្ធបាល់ទាត់បារាំង (FFF ) បានបញ្ជាក់។

សហព័ន្ធបាននិយាយថា Upamecano ត្រូវបានគេរាយការណ៍ថាឈឺបំពង់ក និង Rabiot ដែលមានជំងឺមិនជាក់លាក់នោះកំពុងហ្វឹកហាត់ក្នុងកន្លែងបិទជិត។ Upamecano បានខកខានការហ្វឹកហាត់របស់ប្រទេសបារាំងរួចហើយកាលពីថ្ងៃចន្ទ។
ប្រសិនបើកីឡាករទាំងពីរត្រូវអវត្តមាន គ្រូបង្វឹក Deschamps ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់កីឡាករ Ibrahima Konate ជាខ្សែការពារ ខណៈ Youssouf Fofana នឹងត្រូវបានរំពឹងថា នឹងនៅជាមួយ Antoine Griezmann និង Aurelien Tchouameni នៅខ្សែបម្រើ។
Tchouameni ដែលបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះរបស់បារាំង លើអង់គ្លេស កាលពីថ្ងៃសៅរ៍ ក៏បានអវត្តមានពីការហ្វឹកហាត់កាលពីថ្ងៃចន្ទផងដែរដោយសារតែមិនស្រួលនៅក្នុងជើងឆ្វេងរបស់គេ ប៉ុន្តែបានត្រលប់ទៅទីលានហ្វឹកហាត់វិញកាលពីថ្ងៃអង្គារហើយគួរតែជាទាន់នឹងការប្រកួតម៉ារ៉ុក។ ខ្សែបម្រើរូបនេះ គឺជាកីឡាករតែម្នាក់គត់ដែលបានចាប់ផ្ដើមជម្រើស ១១ នាក់ដំបូង នៅគ្រប់ការប្រកួតក្នុងអំឡុងយុទ្ធនាការ World Cup របស់បារាំង។
គ្រូបង្វឹកក្រុមបារាំង លោក Deschamps ក៏បានសរសើរខ្សែការពាររបស់ម៉ារ៉ុកថា ជាខ្សែការពារ “ល្អបំផុតក្នុងព្រឹត្តិការណ៍ World Cup នេះ”។
ម៉ារ៉ុក បានរបូតគ្រាប់បាល់តែម្តងគត់ – ហើយនោះគឺជាគ្រាប់បាល់ចូលទីខ្លួនឯងទៀត – ក្នុងការប្រកួតរហូតមកដល់ពេលនេះ ប៉ុន្តែលោក Deschamps បាននិយាយថា បារាំងនឹងស្វែងរកផ្លូវ និងវិធីដើម្បីបំបែកសំណាញទីរបស់ពួកគេ ហើយបង្កើតឱកាសដើម្បីរកគ្រាប់បាល់បញ្ចូលទី។
ម៉ារ៉ុក ឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយចង់សម្លឹងរកការបន្ថែមឈ្មោះរបស់បារាំង ចូលទៅក្នុងបញ្ជីជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍របស់ពួកគេបន្ទាប់ពីបំបាក់ បែលហ្សិក អេស្ប៉ាញ និងព័រទុយហ្គាល់។ ការឡើងរបស់ពួកគេសម្រាប់វគ្គ ៤ ក្រុមចុងក្រោយ បានធ្វើឲ្យពួកគេក្លាយជាប្រទេសអាហ្វ្រិក និងអារ៉ាប់ដំបូងគេដែលមិនធ្លាប់បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup។
ក្រុមឈ្នះការប្រកួតរវាងបារាំង ឬ ម៉ារ៉ុក នឹងត្រូវប៉ះអាហ្សង់ទីន នៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ៕
ប្រភព ៖ aljazeera.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


