កីឡា
អតីតកីឡាករក្លិប Swansea City ទន្ទឹងរង់ចាំក្នុងការបង្ហាញខ្លួនលើកដំបូងពេលប៉ះកម្ពុជា ជាមួយឥណ្ឌូនេស៊ី
ខ្សែការពារជម្រើសជាតិឥណ្ឌូណេស៊ី Jordi Amat កំពុងស្វាគមន៍ចំពោះការប្រកួតបើកឆាកពូល A ពានរង្វាន់បាល់ទាត់ជើងឯកអាស៊ាន ឆ្នាំ២០២២ (AFF Mitushibishi Electric Cup) ទល់នឹងកម្ពុជា នៅថ្ងៃសុក្រ ទី២៣ ខែធ្នូស្អែកនេះ។ Jordi បានសារភាពថា គេមិនអាចរង់ចាំដើម្បីអាចបង្ហាញខ្លួនជាមួយក្រុមរហស្សនាម គ្រុឌ បានទេ។
ពេលលេងក្នុងការប្រកួត Jordi Amat នឹងបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។ នោះហើយជាមូលហេតុដែល Jordi Amat ទន្ទឹងរង់ចាំការប្រកួតបើកឆាក AFF Cup ឆ្នាំ២០២២។
ទាក់ទងនឹងការប្រកួតជាមួយកម្ពុជា គេបានបញ្ជាក់ថា កីឡាករជម្រើសជាតិឥណ្ឌូនេស៊ីទាំងអស់បានត្រៀមខ្លួនរួចរាល់។កីឡាករវ័យ ៣០ឆ្នាំសង្ឃឹមថា ក្រុមរបស់ខ្លួនអាចធ្វើឱ្យអស់ពីសមត្ថភាពក្នុងពានរង្វាន់ AFF Cup ឆ្នាំ២០២២។ Jordi Amat បាននិយាយថា “ខ្ញុំគិតថា ក្រុមរបស់យើងបានត្រៀមខ្លួនរួចរាល់ហើយ។ កីឡាករជម្រើសជាតិឥណ្ឌូនេស៊ី ទាំងអស់កំពុងទន្ទឹងរង់ចាំការប្រកួតដំបូង ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់នូវលទ្ធផលល្អបំផុតរបស់ពួកគេសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់”។
Jordi Amat ក៏បានធានាថាក្រុមជម្រើសជាតិឥណ្ឌូណេស៊ីមានការត្រៀមខ្លួនត្រឹមត្រូវ។ អស់រយៈពេលជាង ៣សប្តាហ៍នៅជំរំហ្វឹកហាត់នៅកោះបាលី។ បច្ចុប្បន្នក្រុមក្រហម-សកំពុងបំពេញការត្រៀមខ្លួនជាចុងក្រោយមុនពេលប៉ះកម្ពុជា។ Jordi Amat បានសង្កត់ធ្ងន់ថាក្រុមរបស់គេបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតនេះ។
លោក Jordi Amat បាននិយាយថា “បច្ចុប្បន្នយើងកំពុងផ្តោតលើការប្រកួតជាមួយកម្ពុជា ព្រោះការប្រកួតដំបូងមានសារៈសំខាន់ណាស់។ ខ្ញុំមានទំនុកចិត្ត និងជឿជាក់បន្ទាប់ពីបានឃើញទម្រង់លេងរបស់ក្រុមទាំងមូលក្នុងអំឡុងពេល២២ថ្ងៃនៃការហ្វឹកហាត់រួមគ្នានៅកោះបាលី” ។
Jordi Amat សារភាពថាគាត់មិនអាចរង់ចាំក្នុងការបង្ហាញខ្លួនជាលើកដំបូងនៅចំពោះមុខអ្នកគាំទ្រក្រុមជម្រើសជាតិឥណ្ឌូនេស៊ី រាប់ម៉ឺននាក់នោះទេ។ អ្នកទស្សនាត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតនៅពេលក្រោយជាមួយនឹងសមត្ថភាពអតិបរមា ៧០ភាគរយនៃចំនួនសរុបរបស់កីឡដ្ឋាន Bung Karno Main Stadium (SUGBK)។
គួរដឹងដែរថា កីឡាករ Jordi Amat Maas (ខ្សែការពារកណ្ដាល) គឺជាកូនកាត់អ៉េស្បាញ បច្ចុប្បន្នមានវ័យ ៣០ឆ្នាំដោយមានជីដូនជាជនជាតិឥណ្ឌូនេស៊ី ហើយទើបតែទទួលបានសញ្ជាតិឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។ គេធ្លាប់លេងឱ្យក្លិបល្បីៗដូចជា Espanyol, Rayo Vallecano, Swansea City (កាលនោះលេងនៅលីគកំពូលអង់គ្លេស រដូវកាល២០១៣-២០១៨ បង្ហាញខ្លួន ៥២ប្រកួត), Real Betis និងបច្ចុប្បន្នលេងឱ្យ Johor Darul Ta’zim របស់ម៉ាឡេស៊ី។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនអ៉េស្បាញ តាំងពីឈុត U-16 រហូតដល់ U-21៕
ប្រភព៖ bola.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


