កីឡា
Messi ធានាប្រាប់ PSG ថា គេនឹងបន្តស្នាក់នៅជាមួយក្លិបយ៉ាងហោចណាស់ ១ ឆ្នាំទៀត
Lionel Messi បានផ្ដល់ការធានាដល់ក្លិប Paris St Germain ថា នឹងចុះកុងត្រាថ្មីជាមួយបន្ថែមទៀត។

កិច្ចព្រមព្រៀងពាក្យសំដីលើការបន្តយ៉ាងហោចណាស់ ១ ឆ្នាំទៀត គឺធ្វើឡើងជាមួយប្រធានក្រុមដែលឈ្នះពានរង្វាន់ World Cup របស់អាហ្សង់ទីន ប៉ុន្តែមិនទាន់មានការចុះហត្ថលេខាជាផ្លូវការពិតប្រាកដនៅឡើយទេ។
Inter Miami ក៏ជាក្លិបដែលចង់ចុះហត្ថលេខាលើកីឡាករវ័យ ៣៥ ឆ្នាំរូបនេះផងដែរ ប៉ុន្តែ Messi បានសម្រេចចិត្តថា ខ្លួនមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ទៅលីគកំពូលអាមេរិក (MLS) នៅឡើយទេ។

Messi បានមកដល់ទីក្រុង Buenos Aires ដើម្បីទទួលស្វាគមន៍ពីអ្នកគាំទ្រអាហ្សង់ទីនដែលនិយមជ្រុលក្នុងសប្ដាហ៍នេះ ប៉ុន្តែបានត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រឡប់ទៅទីក្រុងប៉ារីសវិញ នៅចុងខែនេះ ហើយនឹងរីករាយបន្តនៅទីនោះ។
មិត្តរួមក្លិបរបស់គេ Kylian Mbappe បានត្រលប់មកហ្វឹកហាត់ជាមួយ PSG វិញហើយ កាលពីថ្ងៃពុធ បន្ទាប់ពីការខកចិត្តដ៏ជូរចត់ ក្រោយបារាំងចាញ់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup កាលពីថ្ងៃអាទិត្យ។
មានការរំពឹងទុកជាច្រើនជុំវិញអនាគតរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ដោយមានទំនាក់ទំនងជាមួយក្លិប Inter Miami របស់ David Beckham កាន់តែខ្លាំង ខណៈពេលការបញ្ចប់កុងត្រារបស់គេកាន់តែខិតជិតមកដល់។
ទន្ទឹមជាមួយទាំង Mbappe និង Neymar កីឡាករអាហ្សង់ទីនរូបនេះបានបំពេញនូវតំបន់ប្រយុទ្ធដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ហើយរវាងពួកគេទាំង ៣ រកបាន ៦៥ គ្រាប់ និង ៣៩ assists នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លិប និងប្រទេស។
ម្ចាស់ពាន Ballon d’Or ៧ សម័យរូបនេះ ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៣ គ្រាប់ទៀត ក្នុងប្រទេសកាតា ដើម្បីក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់កីឡាករល្អបំផុត ២ ដង នៅ World Cup៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


