Connect with us

កីឡា

វីដេអូមួយ បង្ហាញ កីឡាករអាហ្សង់ទីន​ ប៊ិះទាក់ខ្សែភ្លើងធ្លាក់ពីឡាន ពេលហែពានថ្ងៃមុន

បានផុស

នៅ

វីដេអូមួយដែលទើបបញ្ចេញ បានបង្ហាញពីកីឡាករ Lionel Messi និងមិត្តរួមក្រុមរបស់គាត់ ប៊ិះនឹងទាក់ខ្សែភ្លើង ធ្លាក់ពីលើឡានក្រុង បន្ទាប់ពីវិលត្រឡប់ទៅកាន់ប្រទេសអាហ្សង់ទីនវិញ ដើម្បីអបអរជ័យជម្នះជើងឯក World Cup លើបារាំង កាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូបង្ហាញពី Messi និងមិត្តរួមក្រុម៤នាក់រួមទាំង Leandro Paredes និង Angel Di Maria ផងដែរត្រូវឱនក្រោមខ្សែភ្លើង ខណៈឡានបើកយឺតៗ ឆ្លងកាត់អ្នកគាំទ្ររាប់លាននាក់។

អ្នក​គាំទ្រ​បាន​តម្រង់​ជួរ​តាម​ផ្លូវ​ទាំង​កណ្តាល​អធ្រាត្រ ដើម្បីមើល​ក្រុម​បាល់ទាត់​អាហ្សង់ទីន​ដែល​ទទួល​បាន​ជ័យ​ជម្នះ ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង ប៊ុយណូស៊ែ តាមឡាន​ក្រុង​បើក​ចំហ។

​វីដេអូនេះ ​បង្ហាញ​ខ្សែ​បម្រើ Rodrigo de Paul របស់ក្លិប Atletico Madrid ​ប្រទះ​ឃើញខ្សែកាប​នៅ​នាទី​ចុង​ក្រោយ ហើយ​បាន​ប្រាប់​មិត្ត​រួម​ក្រុមឲ្យឱនចុះ។

កីឡាករ Leandro Paredes អង្គុយនៅកៀន​ឡាន​ក្រុង ប៉ុន្តែ​អាច​រក្សា​លំនឹងបាន។ យ៉ាងណាក៏ដោយ មួករបស់គាត់ ត្រូវខ្សែភ្លើងទាក់ឲ្យជ្រុះ។

ចង់ដឹងថាតើវីដេអូនោះយ៉ាងណា តោះទៅទស្សនាទាំងអស់គ្នា!

ប្រែសម្រួល៖ Van Vann

ប្រភព៖ Daily Mail

ចុចអាន៖ គិតខុសស្រឡះ! តាមពិត ស្រ្តីដែលរត់ឱប Messi មិនមែនជាម្តាយរបស់គាត់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម