Connect with us

កីឡា

ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឈានចូលខួបលើកទី៣០ឆ្នាំនៃសហព័ន្ធ

បានផុស

នៅ

សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានរៀបចំការប្រកួតដណ្តើមរពានរង្វាន់គរុគុណលើកទី២ ដែលជាខួបលើកទី៣០នៃការកកើតសហព័ន្ធមកដល់បច្ចុប្បន្ននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើក “ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២” កាលពីថ្ងៃទី២៣ ខែធ្នូ  លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថាដោយសារបច្ច័យ និងគុណតម្លៃដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាន នៃកត្តាសន្តិភាព ក្រោមអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានវឌ្ឍនភាព និងការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ព្រមជាមួយនឹងកាលានុវត្តភាព នៃការលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាគ្រប់ប្រភេទ។

ក្នុងនោះក៏មានកីឡាប៊ូល និងប៉េតង់ ត្រូវបានគេស្គាល់ និងឱ្យតម្លៃ ល្បីល្បាញទូទាំងតំបន់ និងសកលលោក។ ជាពិសេសត្រូវបានស្ថាប័នសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ប្រសិទ្ធនាមកម្ពុជាថាជា “ប្រទេសមហាអំណាចលើវិស័យកីឡាប៉េតង់”។

 ពានរង្វាន់គរុគុណ រៀបចំឡើងដើម្បីរំលឹក និងតបស្នងនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់សម្ដេចទាំងទ្វេ ដែលជាស្ថាបនិករបស់សហព័ន្ធ ក៏ដូចជាឥស្សរជននិងអតីតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងខិតខំប្រឹងប្រែងក្នុងការកសាង ឱ្យមានវឌ្ឍនភាព និងជោគជ័យរហូតដល់បច្ចុប្បន្ន។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអតីតប្រធានកិត្តិយសផង និងជាប្រធានសហព័ន្ធផង ព្រមទាំង សម្ដេចវិបុលបញ្ញា សុខ អាន ដែលជាអតីតប្រធានសហព័ន្ធ ក៏ដូចជាឥស្សរជនកំពូលៗជាច្រើនរូបទៀត។ លោក សុខ សូកានបញ្ជាក់បន្ថែម។

ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២នេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៤៥៩នាក់ មកពីសមាគម និងក្លឹប៦២ ស្មើនឹង១១រាជធានី-ខេត្ត ប្រកួតលើ៧វិញ្ញាសា សរុប៤៣៨ប្រកួត។

រំលឹកផងដែរថា គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានមេដាយសរុប មានចំនួន ៣៩៤គ្រឿង ក្នុងនោះ មេដាយមាស១១៦គ្រឿង មេដាយប្រាក់១៣៨គ្រឿង, និងមេដាយសំរឹទ្ធ១៤០គ្រឿង។ បន្ថែមពីលើនេះ នៅឆ្នាំ២០១៧ សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ក៏បានសម្រេចផ្តល់ពានរង្វាន់ “Le Prix Marchel Pagnol” ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលមានស្នាដៃនិងការដឹកនាំល្អជាងគេ នៅទូទាំងពិភពលោក។

តាមរយៈសមត្ថភាពទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ និងអត្តពលិកផ្ទាល់ អ្វីដែលមិនអាចបំភ្លេចបាន គឺស្នាដៃរបស់វីរៈកីឡាការិនី កែរ ឡេង ដែលជាម្ចាស់មេដាយមាស ៤សម័យកាល ជាប់ៗគ្នា​ដែលគិតមកដល់ពេលនេះមិនទាន់មានការិនីប្រទេសផ្សេងអាចធ្វើបានដូចកីឡាការិនី កែរឡេង នោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម