កីឡា
FIFA ស្នើឲ្យគ្រប់ប្រទេស ដាក់ឈ្មោះកីឡដ្ឋានបាល់ទាត់ថា Pele
FIFA នឹងស្នើឲ្យប្រទេសទាំងអស់លើពិភពលោក ដាក់ឈ្មោះកីឡដ្ឋានដូចវីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele។ នេះបើតាមការបញ្ជាក់ពីប្រធានស្ថាប័នគ្រប់គ្រងកីឡា លោក Gianni Infantino នៅថ្ងៃអង្គារទី ០៣ខែមករា នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោក Pele។

លោក Infantino កំពុងស្ថិតនៅក្នុងទីក្រុង Santos នៃប្រទេសប្រេស៊ីល ដើម្បីគោរពជាលើកចុងក្រោយចំពោះកីឡាករដ៏អស្ចារ្យបំផុត ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងអាយុ៨២ឆ្នាំ។
លោក Infantino បានប្រាប់អ្នកសារព័ត៌មាននៅឯកីឡដ្ឋាន Vila Belmiro ថា “យើងសូមស្នើឲ្យគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ដាក់ឈ្មោះកីឡដ្ឋានបាល់ទាត់របស់ពួកគេយ៉ាងណាក៏បានមួយដែរ តាមឈ្មោះលោក Pele”។

ដោយចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ រួមជាមួយប្រធានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង និងប្រេស៊ីល, លោក Infantino គឺស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលបានគោរពនៅចំពោះមុខបើកមឈូសបើកចំហរបស់លោក Pele ដែលត្រូវបានដាក់តម្កល់នៅកណ្តាលវាល ក្នុងកីឡដ្ឋាន Vila Belmiro។
កាលពីថ្ងៃសុក្រ ទង់ពិភពលោករបស់ FIFA ត្រូវបានបង្ហូតពាក់កណ្តាលដង នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Zurich នៃប្រទេសស្វីស ដើម្បីជាកិត្តិយសដល់ Pele ដែលអង្គការនេះបានដាក់ឈ្មោះថា ជាកីឡាករដ៏អស្ចារ្យបំផុតប្រចាំសតវត្សរ៍ទី២០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ FIFA កើបលុយ ពី World Cup នៅ កាតា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


