Connect with us

កីឡា

កីឡាមួយប្រភេទនៅ ប្រទេស អ៊ីតាលី ប្រកួតឈឺសាច់ស្រក់ឈាមពិតៗ

បានផុស

នៅ

កីឡា “calcio storico” ជា កីឡារបស់ប្រទេសអ៉ីតាលីដែលបង្កើតឡើងក្នុងសតវត្សទី ១៥-១៦ តម្រូវឲ្យមានពីរក្រុមដើម្បីលេងឲ្យដូចកីឡាបាល់ឱប ។ ចំណុចពិសេសក្នុងកីឡានេះគឺ មានការប្រយុទ្ធឈឺសាច់ពិតប្រាកដមែន រាល់របួសទាំងអស់មិនមែនជាគ្រោះថ្នាក់ចៃដន្យគ្មានការរំពឹងទុកឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការលេងកីឡានេះ តម្រូវឲ្យមានពីរក្រុម ក្នុងមួយក្រុមមាន ២៧នាក់ ហើយលេងនៅលើវាលចតុកោណកែង ។ គេដាក់បាល់មួយនៅចំកណ្ដាលវាល និងទុកពេលឲ្យត្រឹមតែ ៥០នាទីប៉ុណ្ណោះដើម្បីឲ្យបាល់ចូលទៅក្នុងសំណាញ់ក្រុមគូប្រកួត ។ ពីមុន គេកំណត់អ្នកចូលរួមត្រូវតែជាជនជាតិអ៉ីតាលីដែលកើតនៅក្នុងទីក្រុង​​ Florence ទើបអាចចូលលេងបាន ប៉ុន្តែឥលូវគេអនុញ្ញាតឲ្យមានអ្នកក្រៅពីរនាក់ក្នុងមួយក្រុមហើយ ។ កាលពីខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ មានការប្រកួតកីឡា calcio storico ចូលរួមដោយអ្នកពូកែក្បាច់គុណម្នាក់មកពីចក្រភពអង់គ្លេស ធ្វើឲ្យមានវគ្គឈឺសាច់ជាច្រើនដល់ថ្នាក់ឈាមស្រោចខ្លួនសឹងតែសន្លប់ទៀតផង ។ សម្រាប់រឿងឈឺសាច់ បាក់ឆ្អឹង ឈាមស្រោចខ្លួន មិនគួរឲ្យភ្ញាក់ផ្អើលឡើយព្រោះម្នាក់ៗបានត្រៀមខ្លួនរួចរាល់ដើម្បីលទ្ធផលដ៏សាហាវដូចរូបភាពខាងក្រោម ៖

ជនជាតិ​អ៉ីតាលី​ចូលចិត្តលេងកីឡា calcio storico នៅទីសាធារណៈដូចជា កណ្ដាល Piazza Santa Croce ក្នុងទីក្រុង Florence ណាស់ ។ ពួកគេពេញចិត្ត និងមានមោទនភាពចំពោះកីឡា calcio storico ប្រៀបដូចជាព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្ត្រតែម្ដង ៕ 

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ កីឡា ១០ ប្រភេទ ល្បីថាគ្រោះថ្នាក់បំផុតលើពិភពលោក

ចុចអាន ៖ មកស្គាល់កីឡាចម្លែកៗ ៨ ប្រភេទ នៅលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​៩​ខ្នង​និង​ឃ្លាំងស្តុ​ប​អីវ៉ាន់ ​ព្រមទាំង​ខូចខាត​រថយន្ត Lexus RX330​មួយគ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច​តេ​ជោ ៖ ការ​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ ជូនដំណឹង​ស្តី​ពី​​ការ​បញ្ចៀស​ចរាចរណ៍​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន នាថ្ងៃទី៤-៥ ខែឧសភា ខាងមុខនេះ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ

Sokha Hotels

ព័ត៌មានពេញនិយម