កីឡា
លោក Honda ដឹកនាំជម្រើសជាតិកម្ពុជាឈុតធំ ភាគរយឈ្នះជាមធ្យម ២៦% ក្នុងចំណោម ៣៤ ប្រកួត
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីយប់មិញនេះ បានប្រកាសជាផ្លូវការ អំពីការដឹកនាំចុងក្រោយរបស់ លោក Keisuke Honda ជាមួយក្រុមជម្រើសជាតិកម្ពុជា ឈុតធំ បានឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីចំណាយពេលជិត ៥ ឆ្នាំមក។

លោក Keisuke Honda បានចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា នៅខែសីហា ឆ្នាំ ២០១៨ ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ រួចក៏បន្តបន្ថែមរយៈពេល ២ ឆ្នាំទៀត ដល់ឆ្នាំ ២០២៣។

យ៉ាងណាមិញក្នុងរយៈពេល ៥ ឆ្នាំ បុរសសញ្ជាតិជប៉ុនរូបនេះ ដឹកនាំ កម្ពុជា បាន ៣៤ ប្រកួត ហើយសម្រេចបានលទ្ធផលគ្រប់សណ្ឋានបែបបទ ក្រោមការដឹកនាំរបស់លោក ជាមួយនឹងក្រុមការងារ។

គិតចាប់តាំងពីខែសីហា ឆ្នាំ ២០១៨ ហើយប្រកួតដំបូងចាប់ផ្ដើមនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ នាមជាអ្នកចាត់ការទូទៅ លោក Honda បានដឹកនាំក្រុមជម្រើសជាតិប្រកួតបាន ៣៤ ដង ក្នុងនោះឈ្នះ ៩ ដង ស្មើ ៤ ដង និងចាញ់ ២១ ដង ហើយគិតជាមធ្យមភាគគឺមានភាគរយឈ្នះត្រឹមតែ ២៦ ភាគរយប៉ុណ្ណោះ។

ក្នុងចំណោម ៣៤ ប្រកួតនេះ ក៏ស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹក ២ រូបផ្សេងគ្នាផងដែរ គឺលោក Felix G.Dalmas ដឹកនាំបាន ១៦ ប្រកួត ខណៈលោក Ryu Hirose ដឹកនាំបាន ១៨ ប្រកួត។
យ៉ាងណាមិញ បើទោះបីជា លោក Keisuke Honda ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាឈុតធំ ក៏ដោយ លោកក៏មានភារកិច្ចមួយទៀត នោះគឺការដឹកនាំក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬហៅថា ស៊ីហ្គេម លើប្រភេទកីឡាបាល់ទាត់បុរស នៅខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍កម្ពុជា ដាក់គោលដៅយកមេដាយមាស នាមជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


