កីឡា
កាប់វែរ ជាប្រទេសដំបូងគេប្ដូរឈ្មោះកីឡដ្ឋាន ទៅដាក់ឈ្មោះលោក Pele តាម FIFA ស្នើសុំ
កីឡដ្ឋានជាតិរបស់ប្រទេសកាប់វែរ (Cape Verde) នឹងត្រូវប្ដូរឈ្មោះតាម Pele។ នេះបើតាមការប្រកាសដោយនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ។

កីឡដ្ឋាន Estadio Nacional de Cabo Verde ដែលមានកៅអី ១៥,០០០ មានទីតាំងនៅខាងក្រៅរដ្ឋធានី Praia នឹងក្លាយជាកីឡដ្ឋាន Pele។
ដំណឹងនេះកើតឡើងបន្ទាប់ពីប្រធាន FIFA លោក Gianna Infantino បានស្នើឡើង ខណៈកំពុងនិយាយនៅឯពិធីរំលឹកវិញ្ញាណក្ខន្ធលោក Pele ក្នុងប្រទេសប្រេស៊ីលថា គ្រប់ប្រទេសទាំងអស់គួរតែដាក់ឈ្មោះកីឡដ្ឋានមួយមានឈ្មោះរបស់វីរបុរសបាល់ទាត់ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២៩ ខែធ្នូ ក្នុងវ័យ ៨២ ឆ្នាំ។

នាយករដ្ឋមន្ត្រី លោក Ulisses Correira e Silva បានសរសេរនៅលើហ្វេសប៊ុកថា “ជាកិត្តិយស និងការទទួលស្គាល់នេះ ខ្ញុំបង្ហាញចេតនាថា នឹងដាក់ឈ្មោះពហុកីឡដ្ឋានជាតិរបស់យើងជា “កីឡដ្ឋាន Pele” ក្នុងគំនិតផ្ដួចផ្ដើមមួយដែលខ្ញុំជឿថា នឹងធ្វើតាមដោយប្រទេសជាច្រើនជុំវិញពិភពលោក”។
“កាប់វែរ និងប្រេស៊ីល មានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលដើរទន្ទឹមគ្នា ដោយចាត់ទុកថាពួកគេជាប្រទេសបងប្អូនពីរនាក់ ដែលភ្ជាប់គ្នាដោយភាសា និងអត្តសញ្ញាណស្រដៀងគ្នាខ្លាំង។ Pele គឺតែងតែជាឯកសារយោងនៅក្នុងប្រទេសប្រេស៊ីល នៅក្នុងប្រទេសដែលនិយាយភាសាព័រទុយហ្គាល់របស់យើង និងនៅក្នុងពិភពលោកទាំងមូល ហើយជាតារាដែលភ្ជាប់ទំនាក់ទំនងជាច្រើនជំនាន់”។ លោកនាយករដ្ឋមន្ត្រី បានបន្ថែម។

Pele ត្រូវបានគេទទួលស្គាល់ថា បានស៊ុតបញ្ចូលទីកំណត់ត្រាពិភពលោកចំនួន ១,២៨១ គ្រាប់ ក្នុងការបង្ហាញខ្លួន ១,៣៦៣ ប្រកួត អំឡុងពេលអាជីពរយៈពេល ២១ ឆ្នាំ រួមទាំង ៧៧ គ្រាប់ ក្នុង ៩២ ប្រកួត សម្រាប់ប្រទេសរបស់លោក ហើយត្រូវបានគេដាក់ឈ្មោះថា FIFA’s Player of the Century ក្នុងឆ្នាំ ២០០០។
នៅឯពិធីរំលឹកវិញ្ញាណក្ខន្ធកាលពីថ្ងៃច័ន្ទ ទៅកាន់ Pele ក្នុងទីក្រុង Santos ដែលជាទីក្រុងដែលលោកលេងបាល់ទាត់ក្លិប លោក Infantino បាននិយាយថា FIFA នឹងស្នើឲ្យ “គ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកដាក់ឈ្មោះកីឡដ្ឋានបាល់ទាត់របស់ពួកគេដោយមានឈ្មោះ Pele”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានសមាគមបាល់ទាត់អាហ្វ្រិកខាងត្បូង លោក Danny Jordaan ចាប់តាំងពីពេលនោះមក បានលើកឡើងពីការព្រួយបារម្ភថា នេះអាចបណ្ដាលឲ្យមានបញ្ហាសក្ដានុពល ជាមួយនឹងសិទ្ធិដាក់ឈ្មោះកីឡដ្ឋាន។
កាប់វែរ គឺជាប្រទេសកោះមួយនៅកណ្ដាលមហាសមុទ្រអាត្លង់ទិក ដែលមានផ្ទៃដីសរុបប្រហែល ៤,០៣៣ គីឡូម៉ែត្រការ៉េ ស្ថិតក្នុងទ្វីបអាហ្វ្រិក៕
ប្រភព ៖ bbc.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


