Connect with us

កីឡា

គ្រូបង្វឹក PSG បង្ហើបថា ការពិភាក្សាដើម្បីបន្តកុងត្រាជាមួយ Messi កំពុងដំណើរការ

បានផុស

នៅ

Lionel Messi ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Paris Saint-Germain ចាប់តាំងពីការឈ្នះពានរង្វាន់ World Cup របស់គេក្នុងការប្រកួត Ligue 1 នៅក្នុងដីជាមួយក្លិប Angers នៅថ្ងៃពុធ ខណៈដែលក្លិបដែលគ្រប់គ្រងដោយម្ចាស់ជាជនជាតិកាតា ចង់ចងកីឡាករអាហ្សង់ទីនចុះកិច្ចសន្យាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករវ័យ៣៥ឆ្នាំរូបនេះបានចូលរួមក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់ខ្លួនកាលពីថ្ងៃអង្គារ ក្នុងរយៈពេលជាង​៣សប្តាហ៍បន្ទាប់ពីបានជួយអាហ្សង់ទីន ឱ្យយកឈ្នះលើបារាំង ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតា។ ហើយ Messi ក៏ត្រូវបានផ្តល់ការឈប់សម្រាករយៈពេល ២សប្តាហ៍ត្រលប់ទៅប្រទេសកំណើតរបស់ខ្លួនវិញបន្ទាប់ពីការប្រកួតនេះ មុនពេលត្រឡប់ទៅទីក្រុងប៉ារីស និងត្រូវទទួលបានការផ្តល់កិត្តិយសទះដៃពីមិត្តរួមក្រុម នៅទីលានហ្វឹកហាត់របស់ PSG កាលពីថ្ងៃពុធសប្តាហ៍មុន។

ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ ដែលបានស៊ុតបាល់បញ្ចូលទី ១២គ្រាប់ ក្នុងចំណោម ១៩ប្រកួតក្នុងរដូវកាលនេះសម្រាប់ក្លិបមុនការប្រកួត World Cup មិនបានចូលរួមជាមួយក្រុមក្នុងការឈ្នះរបស់ PSG នៅលើក្រុមលំដាប់​ទី៣ ​​Chateauroux ក្នុងការប្រកួត French Cup នៅចុងសប្តាហ៍នោះទេ។ ប៉ុន្តែគេអាចចាប់ផ្តើមនៅពេលដែលក្រុមកំពូលតារាង Ligue 1 ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Angers ដែលស្ថិតនៅបាតតារាង ហើយបានចាញ់ការប្រកួតលីកចំនួន ៩លើកចុងក្រោយ។

ក្លិបដែលគ្រប់គ្រងដោយប្រទេសកាតា កំពុងពិភាក្សាដើម្បីបន្តកុងត្រា ខណៈគ្រូបង្វឹក Christophe Galtier ទទូចថាអតីតតារាឆ្នើមរបស់ក្លិប Barcelona រូបនេះបានតាំងទីលំនៅនៅរដ្ឋធានីបារាំង។ Galtier បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “ខ្ញុំដឹងថាមានការពិភាក្សាហើយថាក្លិបបាននិយាយជាមួយ Leo ប៉ុន្តែខ្ញុំមិនដឹងថាពួកគេនៅឯណា”។

Galtier ដែលបាននិយាយថា Luis Campos ទីប្រឹក្សាបាល់ទាត់របស់ PSG កំពុងពិភាក្សាជាមួយអ្នកតំណាង Messi ថា “Leo សម្រាប់ខ្ញុំ គេហាក់ដូចជាសប្បាយចិត្តនៅប៉ារីស ហើយខ្ញុំគិតថាមានបំណងប្រាថ្នាពិតប្រាកដក្នុងនាមក្លិបដើម្បីបន្តកិច្ចសន្យារបស់ Leo”។

Kylian Mbappe ដែលជាអ្នកស៊ុតបញ្ចូលទី Hat-trick ឱ្យបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup អាចនឹងសម្រាកម្តងទៀតសម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៍របស់ PSG បន្ទាប់ពីខកខានការទទួលជ័យជម្នះ French Cup របស់ពួកគេ ខណៈដែលគេបានទៅវិស្សមកាលនៅទីក្រុងញូវយ៉ក ជាមួយនឹងមិត្តរួមក្រុម Achraf Hakimi ។

Neymar បាននឹងកំពុងទទួលការព្យាបាលរបួសកជើងដែលគេធ្លាប់លេងឱ្យប្រេស៊ីលនៅ World Cup ខណៈពេលដែលខ្សែបម្រើអ៊ីតាលី Marco Verratti អវត្តមានសម្រាប់ក្រុម PSG ដែលបានរងបរាជ័យជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេនៅឯ Lens នៅថ្ងៃចូលឆ្នាំថ្មី៕

ប្រភព៖ rfi.fr

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម