កីឡា
ឪពុករបស់ Neymar ឲ្យតម្រុយកូនប្រុសរបស់លោកចង់ចាកចេញពី PSG
ប៉ុន្មានថ្ងៃថ្មីៗនេះមានការរំពឹងទុកអំពីការចាកចេញរបស់ Neymar ពីក្លិប Paris Saint-Germain។ ទោះបីជាការពិតដែលថា កីឡាករប្រេស៊ីលមានកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែពាក្យចចាមអារ៉ាមអំពីការផ្លាស់ប្ដូរទៅ Flamengo គឺហាក់កត់សម្គាល់។

ឪពុករបស់ Neymar បាននិយាយនៅលើកម្មវិធីសម្ភាសន៍មួយជាមួយ Marcao ដែលត្រូវជាឪពុករបស់ កីឡាករ Gerson ដែលថ្មីៗនេះបានចុះហត្ថលេខាជាមួយ Flamengo។
ភ្នាក់ងារទាំងពីរបានពិភាក្សាគ្នាអំពីលទ្ធភាពដែលកីឡាករទាំងពីរលេងជាមួយគ្នានៅប្រទេសប្រេស៊ីល។ ឪពុករបស់ Neymar មិនបានលាក់អំពីអនាគតរបស់កូនប្រុសរបស់លោក ដែលធ្វើឲ្យអ្នកគាំទ្រក្លិប Rio de Janeiro សុបិនមុនពេលកែតម្រូវស្ថានភាពរបស់ក្រុម។

លោកបាននិយាយនៅលើកម្មវិធី GV World Podcast ថា “គាត់នឹងលេងជាមួយ Gerson នៅ Flamengo? វាអាចទៅរួច។ វាអាចទៅរួច (ហើយលោកស្ងៀមស្ងាត់) ប៉ុន្តែវាអាចធ្វើទៅបានតែនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលប៉ុណ្ណោះ”។
“នៅក្នុងបាល់ទាត់ អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបាន ប៉ុន្តែ Neymar មានកិច្ចសន្យារយៈពេលវែងជាមួយ PSG។ វានៅសល់រហូតដល់ឆ្នាំ ២០២៧។ គាត់ទើបតែបន្ត វាពិតជាលំបាកខ្លាំងណាស់”។
Flamengo ទើបតែឈ្នះពាន Copa Libertadores ហើយបានធ្វើឲ្យគេក្លាយជាក្រុមល្អបំផុតមួយនៅអាមេរិកខាងត្បូង។
Neymar នៅសល់កុងត្រា ៤ ឆ្នាំទៀតជាមួយ PSG មុនពេលគាត់គិតចង់ត្រឡប់មកផ្ទះវិញ។ នៅឆ្នាំ ២០២៧ គេនឹងមានអាយុ ៣៤ ឆ្នាំ ហើយនឹងមានសេរីភាពក្នុងការត្រលប់ទៅប្រេស៊ីលវិញ ជាទីដែលគេបានចាប់ផ្ដើម៕
ប្រភព ៖ Marca
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


