កីឡា
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវឧបត្ថម្ភ២លានរៀលដល់កីឡាករ ថៃសាន់ ឡើងប្រកួតបាក់ជើង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា បានសួរសុខទុក្ខ និងឧបត្ថម្ភថវិកាចំនួន២លានរៀល ផ្លែឈើ ព្រមទាំងជួយរ៉ាប់រងក្នុងការព្យាបាលដល់កីឡាករប្រដាល់គុនខ្មែរ សឿន ថៃសាន់ ដែលបានឡើងប្រកួតរបួសបាក់ជើង។

កីឡាករប្រដាល់គុនខ្មែរ សឿន ថៃសាន់ បានប្រកួតជាមួយកីឡាករមិត្តរួមជាតិ ទូច ប្រុសណុច កាលពីថ្ងៃទី២៨ ខែមករា កន្លងទៅនេះ ហើយក៏បានរបួសបាក់ជើង។ នេះជាការវិលមកកាន់សង្វៀនជាថ្មី បន្ទាប់ពីខានឡើងប្រកួតយូរហើយ។
សម្រាប់ការឡើងប្រកួតនេះ សឿន ថៃសាន់ ទទួលបានប្រាក់តម្លៃខ្លួនត្រឹមតែ៤០ម៉ឺនរៀលប៉ុណ្ណោះដែលមិនអាចគ្រប់សម្រាប់ការចំណាយលើការព្យាបាលបានឡើយ ស្របពេលខ្លួនមានជីវភាពខ្វះខាតស្រាប់។

ដោយមើលឃើញពីទុក្ខលំបាក និងជួយសម្រាលដល់ការចំណាយរបស់កីឡាករ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្តាំសួរសុខទុក្ខ និងឧបត្ថម្ភថវិកា២លានរៀល ផ្លែឈើ ព្រមទាំងទទួលរ៉ាប់រងដល់ការព្យាបាលកីឡាករប្រដាល់គុនខ្មែរ សឿន ថៃសាន់៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


