កីឡា
ដៃគូរបស់ ព្រំ សំណាង យប់មិញជាជើងខ្លាំងពិត ឬយ៉ាងណា?
កីឡាករគុនខ្មែរ ព្រំ សំណាង បានផ្តួលកីឡាករអង់គ្លេស Thomas Carpenter ឲ្យសន្លប់លក្នុងទឹកទី១ នៅសង្វៀនល្បី Thai Fight យប់ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈនេះដើម្បីក្លាយជាកីឡាករកម្ពុជាទី២ក្នុងការឈ្នះខ្សែក្រវាត់នៅកម្មវិធីរបស់ថៃមួយនេះ។

បន្ទាប់ពីឃើញរាងកាយ និងត្រូវបាន ព្រំ សំណាង ផ្តួលឲ្យសន្លប់ហាក់ដូចជាងាយស្រួលបានធ្វើឲ្យអ្នកខ្លះប្រហែលជាគិតថា កីឡាករ Thomas Carpenter មិនមែនជាកីឡាករអាជីពខ្លាំងពិតប្រាកដទេ ដូច្នេះកីឡាករកម្ពុជាមួយនេះនៅមិនទាន់ប៉ះដៃគូខ្លាំងពិតប្រាកដឡើយ។
ពិតណាស់ កីឡាករអង់គ្លេសរូបនេះធ្លាក់ចុះសមត្ថភាពមែនក្នុងរយៈពេលប្រហែលជា២ឆ្នាំចុងក្រោយនេះ ពីព្រោះរូបគេមិនសូវបានឡើងប្រកួតឡើយ ប៉ុន្តែប្រឡេកមើលប្រវត្តិរបស់កីឡាកររូបគឺធ្លាប់ជាជើងខ្លាំងពិតប្រាកមែនជាពិសេសចន្លោះឆ្នាំ២០១៥ ដល់ ២០២០ ហើយក៏ធ្លាប់ឈ្នះខ្សែក្រវាត់ថៃ និងអន្តរជាតិជាច្រើនដែរ។

រូបគេធ្លាប់ប្រកួតតំណាងឲ្យប្រទេសថៃទៀតផង។ តាមការផ្សាយរបស់សារព័ត៌មានចិន xinhuanet កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ថា កីឡាករ Thomas Carpenter បានប្រកួតតំណាងឲ្យប្រទេសថៃជាមួយកីឡាករចិន Li Baoming ដើម្បីដណ្តើមខ្សែក្រវាត់មួយថៃអន្តរជាតិ ហើយពេលនោះរូបគេបានក្លាយជាជើងឯកមួយថៃអន្តរជាតិ (IBF)។ រូបគេបានឈ្នះខ្សែក្រវាត់ MAX MUAY THAI សំខាន់មួយទៀត បន្ទាប់ពីឈ្នះកីឡាករថៃ Inseetong Soonkeelapantaynorrasing នៅសង្វៀន Max Muay Thai ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦។
កីឡាករ Thomas Carpenter បច្ចុប្បន្ននេះអាយុប្រហែលជា៣២ឆ្នាំ ដែលមានកម្ពស់១.៨៦ម៉ែត្រ និងធ្លាប់មានបទពិសោធឡើងស្វៀនប្រហែលជា១០០ដង។

កីឡាករ Thomas Carpenter ក៏ធ្លាប់ប្រកួតឈ្នះកីឡាករថៃ ឈ្នះកីឡាករចិន និងឈ្នះកីឡាករបរទេសជាច្រើនដែរ។ កាលពីឆ្នាំ២០២១ រូបគេបានប្រកួតជាមួយកីឡាករថៃ Tengnueng Sitjesairoong ដល់ទី២ ដូច្នេះការផ្គូផ្គងរបស់កម្មវិធី Thai Fight មិនមែនសុទ្ធរៀបចំដើម្បីឲ្យងាយស្រួលឈ្នះ ឬរបស់មិនពិតនោះ។ តាមកីឡាករអង់គ្លេសជាកីឡាករជើងខ្លាំងម្នាក់លំដាប់ពិភពលោក។
ប្រសិនបើអ្នកតាមដានកម្មវិធីប្រដាល់ ONE Championship ដែលរៀបចំការប្រកួត ONE Super Series គឺប្រដាល់មួយថៃ ឃីកបុកស៊ី ជាដើមគឺមហាជនភាគច្រើនអាចយល់ថា ស្ថាប័ននេះរៀបចំកីឡាករបរទេសកម្រិតទាបជាងកីឡាករថៃ។ រហូតដល់ពេលនេះកីឡាករថៃជាច្រើននាក់មានឈ្មោះជាម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ ONE។ ស្ថាប័ននេះពិតជាលើកកម្ពស់អ្នកប្រដាល់ថៃខ្លាំងណាស់ ដោយសារម្ចាស់ស្ថាប័នជាជនជាតិថៃ។ គេមិនគិតថា ដៃគូខ្សោយ ខ្លាំង ពិតឬមិនពិតទេគឺគេរៀបចំឲ្យប្រកួត ហើយលើកកម្ពស់ ឲ្យតម្លៃ និងផ្សព្វផ្សាយអត្តពលិករបស់គេទៅកាន់ពិភពលោកណាស់។

ដូច្នេះអ្នកគាំទ្រខ្មែរទាំងអស់គ្នាគួរនាំគ្នាផ្តល់តម្លៃ ជួយផ្សព្វផ្សាយ និងលើកកម្ពស់ដល់កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរឲ្យបានទូលំទូលាយ ពេញទំហឹងឡើយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


