កីឡា
ច្បាស់ការ! ក្រុមបាល់ទះកម្ពុជា ប៉ះ U-19 បារាំង ថ្ងៃទី១៩ កុម្ភៈនេះ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមបាល់ទះយុវជនបារាំង អាយុក្រោម ១៩ឆ្នាំ នៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ បន្ទាប់ពីមានជំនួប រវាងប្រមុខថ្នាក់ដឹកនាំសហព័ន្ធ នៃប្រទេសទាំងពីរកាលពីថ្មីៗ។
តាមគម្រោងការប្រកួត ដែលគ្រោងនៅថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅក្នុងសាលបាល់ទះ ក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក (ស្តាតអូឡាំពិក) ដែលបាននិងកំពុងជួសជុលជិតរួចរាល់ផងហើយដែរ ជាមួយនឹងការនៅសេសសល់តែការក្រាលជ័រតែប៉ុណ្ណោះ។

លើសពីនេះពេលវេលានៃការប្រកួតគឺនឹងចាប់ផ្ដើមនៅវេលាម៉ោង៤នាទីល្ងាច និងមានការលក់សំបុត្រចូលទស្សនាក្នុងតម្លៃ ៨,០០០រៀល។
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានចុះពិនិត្យទីតាំងជាមួយ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដើម្បីត្រៀមរៀបចំឱ្យមានការប្រកួតមិត្តភាពនេះផងដែរ។

ជុំវិញការចងសម្ព័ន្ធភាពដ៏ល្អ និងឈានទៅរកការប្រកួតមិត្តភាព ជាមួយក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៣ លើពិភពលោកនេះ ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ដែលជាស្ថិតក្នុងផែនការរបស់សហព័ន្ធ ក្នុងការជំរុញក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតមិត្តភាពអន្ដរជាតិឲ្យបានច្រើន។ ពិសេសក្រុមខ្លាំងៗជាងខ្លួន ដើម្បីវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


