កីឡា
Messi និង Neymar បង្ខំចិត្តសុំទោសអ្នកគាំទ្រ PSG ultras បន្ទាប់ពីចាញ់ក្នុង Champions League
Lionel Messi និង Neymar ស្ថិតក្នុងចំណោមកីឡាកររបស់ Paris Saint-Germain ដែលដើរទៅសុំអភ័យទោសចំពោះក្រុមអ្នកគាំទ្រងប់ងុលរបស់ក្លិប បន្ទាប់ពីបរាជ័យក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយ ទល់នឹង Bayern Munich។

ក្រុមម្ចាស់ផ្ទះ គ្រប់គ្រងបាល់បានលេងច្រើនជាងសម្រាប់ការប្រកួតនៅកីឡដ្ឋាន Parc des Princes ខណៈគ្រាប់បាល់របស់ Kingsley Coman នៅដើមតង់ទីពីរបានដោះស្រាយការប្រកួតជើងទី ១ នៃការប្រកួតវគ្គ ១៦ ក្រុមនេះ។ វាជាលទ្ធផលដែលធ្វើឲ្យក្រុមរបស់ លោក Christophe Galtier ហាក់មិនសូវល្អមុនការប្រកួតជើងទីពីរនៅខែក្រោយ។

វាជាលទ្ធផលដែលបន្តទម្រង់លេងគួរឲ្យបារម្ភសម្រាប់ក្រុមកំពូលតារាង Ligue 1។ ចាប់តាំងពីរដូវកាលឆ្នាំនេះមក ឥឡូវនេះពួកគេបានចាញ់ការប្រកួតចំនួន ៥ ដង នៅគ្រប់ការប្រកួតទាំងអស់ និងប្រថុយនឹងការបញ្ចប់រដូវកាលនេះជាមួយនឹងបរាជ័យនៅពានទ្វីបអឺរ៉ុបមួយផ្សេងទៀត និងការលេងមិនសូវបានល្អនៅអឺរ៉ុប។

PSG បានធ្លាក់ចេញពីការប្រកួត Ligue 1 ក្រៅដីនៅទឹកដី Lens, Rennes និង Monaco ក្នុងរយៈពេលប្រាំមួយសប្ដាហ៍ចុងក្រោយនេះ ខណៈពួកគេធ្លាក់ចេញពីការប្រកួត Coupe de France នៅក្រៅដី នៅ Marseille កាលពីសប្ដាហ៍មុន។ ពួកគេក៏ស្មើ ក្នុងការប្រកួតក្នុងលីគជាមួយ Reims។

នេះគឺជាផ្ទៃខាងក្រោយសម្រាប់បរិយាកាសមិនសប្បាយចិត្តរវាងកីឡាករ និងអ្នកគាំទ្ររបស់ក្លិប ដែលបានផ្ដល់ឲ្យពួកគេនូវសំឡេងគាំទ្រពេញទំហឹងពេញមួយការប្រកួតទល់នឹង Bayern។ នេះបើទោះបីជាក្រុមអាល្លឺម៉ង់មានប្រៀបជាងគូប្រកួតរបស់ខ្លួនសម្រាប់ផ្នែកធំ នៃការប្រកួត។
ក្រុមរបស់ លោក Julian Nagelsmann ត្រូវបានគ្រប់គ្រងពីគូប្រកួត ៧០ នាទី ប៉ុន្តែមានតែការវាយបករបស់ Coman ដើម្បីបង្ហាញពីឧត្ដមភាពរបស់ពួកគេ។ ការប្ដូរចូលរបស់ Kylian Mbappe ដែលមិនត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងការប្រកួតទាល់តែសោះ ដោយសារតែរបួសសាច់ដុំថ្មីៗនេះនៅតែមិនអាចជួយអ្វីបានក្នុងការប្រកួត។
អ្នកចាំទី Yann Sommer របស់ Bayern បានធ្វើការសង្គ្រោះដ៏ល្អជាច្រើន ហើយ Mbappe រកគ្រាប់បាល់បាន បន្ទាប់ពី Nuno Mendes រត់តាមពីក្រោយខ្សែការពាររបស់ក្រុមភ្ញៀវ ប៉ុន្តែគ្រាប់បាល់ត្រូវបានច្រានចោលយ៉ាងត្រឹមត្រូវដោយ VAR បន្ទាប់ពីការត្រួតពិនិត្យឃើញថា offside។
ក្រោយចប់ការប្រកួត Messi និង Neymar បានដឹកនាំកីឡាករ PSG ឲ្យនៅខាងក្រោយទីលាន ហើយទៅរកក្រុមអ្នកគាំទ្រងប់ងុលរបស់ក្លិប ឬគេហៅថា Ultras វាជាការសុំទោសចំពោះទម្រង់លេង និងការបរាជ័យរបស់ពួកគេ រួមជាមួយនឹងការថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ក្លិបសម្រាប់ការគាំទ្ររបស់ពួកគេពេញមួយការប្រកួត។ .
PSG មិនដែលលើកពាន Champions League ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេទេ ជាមួយនឹងការបរាជ័យវគ្គផ្ដាច់ព្រ័ត្រ របស់ពួកគេក្នុងឆ្នាំ ២០២០ ទល់នឹង Bayern Munich។
សូមបញ្ជាក់ថា មួយគូទៀតនៅយប់មិញនេះ AC Milan បានយកឈ្នះ Tottenham Hotspur ១-០ ផងដែរ៕
ប្រភព ៖ mirror.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


