កីឡា
កំណត់ត្រាល្អឥតខ្ចោះ ធឿន ធារ៉ា ផ្តួលដៃគូទាំងអស់ឈ្នះខ្សែក្រវាត់៣គ្រឿង
គិតចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកលេងពូថៅថៃពិឃាត ធឿន ធារ៉ា បង្កើតកំណត់ត្រាល្អឥតខ្ចោះគឺផ្តួលដៃគូទាំងអស់ក្នុងការប្រកួតឈ្នះខ្សែក្រវាត់អន្តរជាតិ៣គ្រឿង។

នៅសង្វៀន Thai Fight ការប្រកួតជម្រុះជុំដំបូង ក្នុងខែវិច្ឆិកា ធឿន ធារ៉ា បានផ្តួលកីឡាកររុស្ស៊ី-អាមេនី Yurik Davtyan ឲ្យសន្លប់ក្នុងទឹកទី១ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ចុងខែធ្នូផ្តួលកីឡាករថៃ សៃយុគ ក្នុងទឹកទី១។ លទ្ធផលនេះបានធ្វើឲ្យលេងគុនខ្មែររូបនេះក្លាយជាកីឡាករកម្ពុជាទី១ដែលផ្តួលដៃគូឲ្យសន្លប់នៅសង្វៀន Thai Fight និងជាកីឡាករខ្មែរទី១ដែលផ្តួលដៃគូឲ្យសន្លប់២លើកជាប់គ្នាដដែលនេះ ហើយក៏ជាកីឡាករកម្ពុជាទី១ឈ្នះខ្សែក្រវាត់អន្តរជាតិនៅសង្វៀនដ៏ល្បី Thai Fight។

សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC (International Professional Combat Council) ធឿន ធារ៉ា បានប្រើពេលដល់ទៅ៤ទឹកទើបផ្តួលកីឡាករប្រេស៊ីល ធីអាហ្គោ (Thiago) ដើម្បីឈ្នះខ្សែក្រវាត់អន្តរជាតិមួយនេះកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ កីឡាករប្រេស៊ីលរូបនេះប្រឡូកក្នុងអាជីពប្រដាល់ប្រមាណ២០ឆ្នាំមកហើយក៏ធ្លាប់ឈ្នះជើងខ្លាំងកម្ពុជាជាច្រើនរូបដូចជា សេន ប៊ុនថេន, ធន់ សុភា និង ឡៅ ចន្ទ្រាជាដើម។
ថ្មីបំផុត ធឿន ធារ៉ា បានផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី១ទាំងពីរនាក់ក្នុងរាត្រីតែមួយដើម្បីឈ្នះខ្សែក្រវាត់គ្រុឌអន្តរជាតិកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ការប្រកួតជម្រុះជុំដំបូង ធារ៉ា បានផ្តួលកីឡាករថៃ ភេតម៉ៃ សន្លប់ធំក្នុងទឹកទី១ និងវគ្គផ្តាច់ព្រ័ត្រផ្តួលកីឡាករគុនខ្មែរដូចគ្នាគឺ ឈឿន ល្វៃ ឲ្យសន្លប់ធំក្នុងទឹកទី១ដែរ។

លទ្ធផលមួយរយៈពេលចុងក្រោយរបស់ ធឿន ធារ៉ា
- ផ្តួលកីឡាករថៃ សៃយុគ ក្នុងទឹកទី១ ថ្ងៃទី២៤ ខែធ្នូ គ្រងខ្សែក្រវាត់ Thai Fight
- ឈ្នះពិន្ទុកីឡាករថៃ ប៊េកខេម ថ្ងៃទី៣១ ខែធ្នូ
- ផ្តួលកីឡាករថៃ លុតផាឡាត់ ថ្ងៃទី៨ ខែមករា
- ស្មើពិន្ទុកីឡាករថៃ សាមីបេនចាមេក ថ្ងៃទី២៩ ខែមករា
- ផ្តួលកីឡាករប្រេស៊ីល ធីអាហ្គោ ថ្ងៃទី១១ ខែកុម្ភៈ គ្រងខ្សែក្រវាត់ IPCC
- ផ្តួលកីឡាករថៃ ភេតម៉ៃ ថ្ងៃទី១៨ ខែកុម្ភៈ
- ផ្តួលមិត្តរួមជាតិ ឈឿន ល្វៃ ថ្ងៃទី១៨ ខែកុម្ភៈ គ្រងខ្សែក្រវាត់គ្រុឌ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


