កីឡា
ច្បាស់ស្ទើរ១០០% កីឡាកររុស្ស៊ីរូបនេះជាដៃគូរបស់ ព្រំ សំណាង នៅ Thai Fight
អ្នកគាំទ្រ និងអ្នកស្នេហាប្រដាល់គុនខ្មែរកំពុងទន្ទឹងរង់ចាំមើលដៃគូប្រកួតរបស់អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង នាថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈនេះ នៅសង្វៀន Thai Fight ក្នុងប្រទេសថៃ។
នៅសល់ប្រមាណ៤ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ថ្ងៃប្រកួត ខណៈ ព្រំ សំណាង បានប្រកាសថា ខ្លួននឹងចេញដំណើរទៅប្រកួតនៅថ្ងៃទី២៤ ខែកុម្ភៈ ស្របពេលផេកផ្លូវការរបស់សង្វៀន Thai Fight ក៏បានចាប់ផ្តើមផ្សព្វផ្សាយពី ព្រំ សំណាង ជាបន្តបន្ទាប់ដើម្បីឲ្យអ្នកគាំទ្ររង់ចាំទស្សនាការប្រកួត។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រងឿឆ្ងល់នោះគឺដៃគូរបស់ ព្រំ សំណាង មិនទាន់ត្រូវបានប្រកាសជាផ្លូវការឡើយដោយស្ថាប័នរៀបចំការប្រកួត បើទោះជាពេលវេលាកាន់តែខិតជិតចូលមកដល់ ហើយក៏មានការលើកឡើងពីកីឡាករនេះ កីឡាករនោះជាដៃគូ។
កាលពីដើមខែកុម្ភៈត្រូវបានគេលើកឡើងថា កីឡាករអ៉ីស្រាអែល Elad Saman អាយុ២៣ឆ្នាំ កម្ពស់ ១.៨៦ម៉ែត្រ និងធ្លាប់ប្រកួតបានប្រហែលជា៥០ដង ជាដៃគូរបស់ ព្រំ សំណាង ប៉ុន្តែក្រោយមកកម្មវិធីបានរៀបចំឲ្យប្រកួតជាមួយជើងខ្លាំងថៃ Kitti Sor.Tor។
ចុងក្រោយបំផុតនេះតាមការឲ្យដឹងពីអ្នកតាមដានវិស័យកីឡាប្រដាល់ខ្មែរ និងថៃ លោក គឹមសុងបានលើកឡើងថា ប្រហែលជា៧០ទៅ៨០%ទៅហើយដៃគូរបស់ ព្រំ សំណាង គឺជាកីឡាកររុស្ស៊ីអាយុទើប២១ឆ្នាំ និងធ្លាប់ប្រកួតប្រមាណ១០០ដង ប៉ុន្តែមិនទាន់បញ្ចេញឈ្មោះឡើយ។
កាន់តែច្បាស់ទៀតនោះ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលបានដឹកនាំ ព្រំ សំណាង ទៅប្រកួតនៅ Thai Fight កាលពីលើកមុនបានបញ្ជាក់ប្រាប់«កម្ពុជាថ្មី»ថា ៖«ដៃគូរបស់ ព្រំ សំណាង ខាង Thai Fight បានបញ្ជូនឲ្យគាត់ (ព្រំ សំណាង)រួចហើយ។ សាមីខ្លួនកីឡាករក៏បានដឹងច្បាស់ដែរ មានតែគាត់ទេដែលដឹងច្បាស់គឺជនជាតិរុស្ស៊ីហ្នឹងឯង ប៉ុន្តែមានពេលខ្លះក៏មានការព្រួយបារម្ភក្រែងមានការផ្លាស់ប្តូរ»។

លោក ហេង សុខឃន ក៏បានផ្តល់លិខិតផ្លូវការកម្មវិធី Thai Fight មក«កម្ពុជាថ្មី»បញ្ជាក់ពីការបញ្ជើញកីឡាកររុស្ស៊ីមកចូលរួមប្រកួតនាថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ។
ក្នុងលិខិតអញ្ជើញផ្លូវការនេះបង្ហាញឲ្យច្បាស់ថា កីឡាកររុស្ស៊ីឈ្មោះ Firdavszhon Naiimov កើតឆ្នាំ២០០១ ទើបមានអាយុ២១ឆ្នាំប៉ុណ្ណោះ។ កីឡាករមានកម្ពស់១.៧៩ម៉ែត្រ ទម្ងន់៧៨គីឡូក្រាម និងធ្លាប់ប្រកួត១០០ដង ក្នុងនោះឈ្នះ៦៨ដង ចាញ់៣០ដង និងស្មើ២ដង ហើយជាជើងឯកឃីកបុកស៊ីងរុស្ស៊ី២ដង។
ទោះបីជាយ៉ាងណា ទាំងភាគី Thai Fight និងកីឡាករ ព្រំ សំណាង ក៏ដូចជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅមិនទាន់ប្រកាសជាផ្លូវការឡើយ ដោយសារបារម្ភមានការប្រែប្រួល៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


