កីឡា
វៀតណាម និងហ្វីលីពីន ស្ថិតក្នុងចំណោមប្រទេស ៨ ដែលបានលេង World Cup នារីជាលើកដំបូង នៅឆ្នាំនេះ
ការប្រកួតពានរង្វាន់បាល់ទាត់នារីពិភពលោក (2023 FIFA Women’s World Cup) ឆ្នាំ ២០២៣ បានរកឃើញក្រុមចំនួន ៣២ ដើម្បីប្រកួតជុំផ្ដាច់ព្រ័ត្រជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលប្រកួតជម្រុះជាង ២ ឆ្នាំរួចមក។

អ្វីដែលជាការចាប់អារម្មណ៍នោះ ក្រុមដែលមកពីតំបន់អាស៊ីអាគ្នេយ៍ក្បែរខាងកម្ពុជា ចំនួន ២ គឺត្រូវបានដឹងថា នឹងបង្ហាញខ្លួនជាលើកដំបូងបង្អស់ក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកនេះ។
ហ្វីលីពីន ជាក្រុមដែលធ្វើបានល្អ និងគួរឲ្យកត់សម្គាល់ជាងគេ ដោយអាចឡើងដល់ជុំផ្ដាច់ព្រ័ត្រនេះតាមរយៈការឈ្នះជាបន្តបន្ទាប់ក្នុងវគ្គជម្រុះ រហូតបានឡើងវគ្គដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាការធានាកៅអី World Cup 2023។

ដោយឡែក វៀតណាម ទម្រាំបានឡើងដល់ជុំផ្ដាច់ព្រ័ត្រ គឺត្រូវធ្វើការប្រកួតជម្រុះ ២ លើក លើកដំបូងបានត្រឹមវគ្គ ៨ ក្រុមចុងក្រោយ រួចក៏ត្រូវជម្រុះម្ដងទៀតជាមួយ ៣ ក្រុមរួមមាន ថៃ និងឆាយនីសតៃប៊ិ ទើបសម្រេចជោគជ័យដោយឈរនៅលេខ ១ ក្រោយប្រកួតវិលជុំសន្សំពិន្ទុ។
ដូច្នេះវានឹងធ្វើឲ្យ វៀតណាម ជាមួយហ្វីលីពីន បានលេង Wolrd Cup នារីជាលើកដំបូងនៅឆ្នាំនេះ ដោយមានប្រទេស ៦ ផ្សេងទៀតរួមមាន ហ្សាំប៊ី, មារ៉ុក, អៀរឡង់ខាងជើង, ហៃទី, ព័រទុយហ្គាល់ និង ប៉ាណាម៉ា សុទ្ធបង្ហាញខ្លួនលើកដំបូងដូចគ្នា។

វៀតណាម និងហ្វីលីពីន ស្ថិតនៅពូលផ្សេងគ្នា ពោលគឺវៀតណាម នៅពូល E ជាមួយ អាមេរិក, ហូឡង់ និងព័រទុយហ្គាល់ ខណៈហ្វីលីពីន ស្ថិតនៅពូល A ជាមួយ ណូវែលហ្សឺឡង់, នរវេស និងស្វីស។

បញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទាត់នារីពិភពលោក (2023 FIFA Women’s World Cup) ឆ្នាំ ២០២៣ ធ្វើឡើងលើទឹកដីរួម នៃប្រទេសអូស្ត្រាលី ជាមួយ ណូវែលហ្សឺឡង់ ដែលគ្រោងប្រកួតពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


