កីឡា
Ting Wen ម្ចាស់មេដាយមាសស៊ីហ្គេម២៨គ្រឿងនឹងមកប្រកួតស៊ីហ្គេមនៅកម្ពុជា
កំពូលកីឡាការិនីហែលទឹកជម្រើសជាតិសិង្ហបុរី Quah Ting Wen អាយុ៣០ឆ្នាំនឹងមកប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមបញ្ជីឈ្មោះកីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិសិង្ហបុរីចំនួន២២នាក់ដែលសមាគមកីឡាហែលទឹកសិង្ហបុរីបានចេញជាផ្លូវការ កាលពីថ្ងៃទី១ ខែមីនា ត្រៀមមកប្រកួតស៊ីហ្គេម នៅកម្ពុជា។

កីឡាការិនីបទពិសោធក្រាស់រូបនេះធ្លាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម៨ដង និង៩គិតទាំងនៅនៅកម្ពុជាឆ្នាំ២០២៣។ គិតចាប់តាំងពីស៊ីហ្គេម ឆ្នាំ២០០៥ រហូតដល់ស៊ីហ្គេម ឆ្នាំ២០២២ កន្លងទៅ Ting Wen មិនបានចូលរួមប្រកួតស៊ីហ្គេម តែម្តងគត់គឺនៅឆ្នាំ២០១១។
សម្រាប់ការចូលរួមប្រកួត៨លើកកន្លងមក Ting Wen ឈ្នះមេដាយមាសចំនួន២៨គ្រឿង ប្រាក់១៧គ្រឿង និងសំរឹទ្ធ៤គ្រឿង សរុប៤៩គ្រឿង។

ខាងក្រោមជាស្ថិតិឈ្នះមេដាយស៊ីហ្គេម តាមឆ្នាំនីមួយៗ
ស៊ីហ្គេម ២០០៥
- សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកដំបូង កីឡាការិនីសិង្ហបុរីរូបនេះមិនបានឈ្នះមេដាយមាសទេ ប៉ុន្តែឈ្នះមេដាយប្រាក់២ និងសំរឹទ្ធ២។
ស៊ីហ្គេម ២០០៧
- ឈ្នះមេដាយមាស២ និងប្រាក់៣ (មេដាយមាស២គឺឯកត្តជន១ និងក្រុម១គឺវិញ្ញាសា ក្រុម៤នាក់ 4 × 100 m medley relay)។
ស៊ីហ្គេម ២០០៩
- ឈ្នះមេដាយមាស៥ ប្រាក់២ និងសំរឹទ្ធ១ (មេដាយមាស៥គឺឯកត្តជន២ និងក្រុម៣ដែលមានវិញ្ញាសា៤នាក់ 4 × 100 m freestyle relay, វិញ្ញាសា៤នាក់ 4 × 200 m freestyle relay, និងវិញ្ញាសា ៤នាក់ 4 × 100 m medley relay)។
ស៊ីហ្គេម ២០១១
- សម្រាប់ស៊ីហ្គេម ឆ្នាំ២០១១នេះ នៅប្រទេសឥណ្ឌូនេស៊ី នាងមិនបានចូលរួមប្រកួតទេ។
ស៊ីហ្គេម ២០១៣
- ឈ្នះមេដាយមាស២ និងប្រាក់៣ (មេដាយមាស២គឺវិញ្ញាសាក្រុមទាំងពីរ គឺក្រុម៤នាក់ 4×200 m freestyle relay និងក្រុម៤នាក់ 4×100 m medley relay)។
ស៊ីហ្គេម ២០១៥
- ឈ្នះមេដាយមាស៤ និងប្រាក់៤ (មេដាយមាសទាំង៤គឺឯកត្តជន១ និងក្រុម៣គឺវិញ្ញាសា ក្រុម៤នាក់ 4×100 m freestyle relay, វិញ្ញាសាក្រុម៤នាក់ 4×200 m freestyle relay និងវិញ្ញាសាក្រុម៤នាក់ 4×100 m medley relay)។
ស៊ីហ្គេម ២០១៧
- ឈ្នះមេដាយមាស៥ ប្រាក់១ និងសំរឹទ្ធ១ (មេដាយមាស៥គឺឯកត្តជន២ និងក្រុម៣គឺវិញ្ញាសា ក្រុម៤នាក់ 4×100 m freestyle relay, ក្រុម៤នាក់ 4×200 m freestyle relay និងក្រុម៤នាក់ 4×100 m medley relay)។
ស៊ីហ្គេម ២០១៩
- ឈ្នះមេដាយមាស៦ (មេដាយមាសទាំង៦គឺឯកត្តជន៣ និងក្រុម៣គឺវិញ្ញាសា ក្រុម៤នាក់ 4×100 m freestyle relay, ក្រុម៤នាក់ 4×200 m freestyle relay និងក្រុម៤នាក់ 4×100 m medley relay)។
ស៊ីហ្គេម ២០២១ (លើកមកឆ្នាំ២០២២)
- ឈ្នះមេដាយមាស៤ ប្រាក់២ និងសំរឹទ្ធ១ (មេដាយមាស៤គឺឯកត្តជន១ និងក្រុម៣គឺវិញ្ញាសា ក្រុម៤នាក់ 4×100 m freestyle relay, ក្រុម៤នាក់ 4×200 m freestyle relay និង ក្រុម៤នាក់ 4×100 m medley relay៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


