កីឡា
ធន់ ផានិត ជាបេក្ខភាពលេចធ្លោសម្រាប់ខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មី
កូនសិស្សរបស់លោកគ្រូ ធន់ សុភា គឺ ធន់ ផានិត ជាបេក្ខភាពឈានមុខគេម្នាក់សម្រាប់ព្រឹត្តិការណ៍ប្រកួតខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មី ឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមបើកយុទ្ធនាការល្ងាចម៉ោង៦ ថ្ងៃអាទិត្យ ទី១២ ខែមីនានេះ។

ជើងខ្លាំងគុនខ្មែរទម្ងន់៥៧គីឡូក្រាមទាំង៤រូបមាន អតីតបេក្ខភាពរដូវកាលមុន ធន់ ផានិត ខ្លាកំណាច ពេជ្រ ប៊ុនសិទ្ធ ជើងខ្លាំងឡើងជើងថ្មី ហុង សុវណ្ណចាន់សុធី និងអ្នកមានបទពិសោធច្រើន សេក គឹមសាន។

អ្នកលេងឆ្លងដែន៤រូបគឺសុទ្ធតែជាអ្នកជោកជាំលើសង្វៀនស្រុកខ្មែរហើយរួមមាន ថៈឡេកងើន, ឡាហ្វាន់, ផេតផាកភូមិ និងអ៉ីនស៊ីណយ។ សមត្ថភាពរបស់កីឡាករថៃទាំង៤នាក់គឺល្អប្រហាក់ប្រហែលគ្នា និងជាបេក្ខភាពមិនអាចមើលស្រាលបានសម្រាប់អ្នកលេងគុនខ្មែរ។
យ៉ាងណា បើនិយាយពីបេក្ខភាពលេចធ្លោ និងអាចឈានដល់វគ្គផ្តាច់ព្រ័ត្រគឺ ធន់ ផានិត ខណៈ ពេជ្រ ប៊ុនសិទ្ធ ក៏សង្ឃឹមខ្ពស់ដែរ។ អ្នកទាំងពីរនេះជាកីឡាករវ៉ៃបុកដូចគ្នា ហើយមិនចេះចុះញមចំពោះដៃគូប្រកួតឡើយ។ កាលពីរដូវកាលមុន ធន់ ផានិត ទទួលបានចំណាត់ថ្នាក់លេខ៣ ដូច្នេះរដូវកាលថ្មីនេះ រូបគេសង្ឃឹមច្រើនក្នុងការឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួតសន្សំពិន្ទុ ជុំទី១ ជើងខ្លាំងឡើងជើងគួរឲ្យចាប់អារម្មណ៍ ហុង សុវណ្ណចាន់សុធី ប៉ះខ្លាចាស់ អ៉ីនស៊ីណយ ខណៈ ពេជ្រ ប៊ុនសិទ្ធ ប៉ះ ឡាហ្វាន់ ចាប់ពីវេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


