កីឡា
កុំតែត្រូវប្ដូរចេញ Haaland អាចរកបាន double hat-trick យប់មិញ
Pep Guardiola បាននិយាយបែបកំប្លែងថា លោកបានប្ដូរ Erling Haaland ចេញ ដែលខ្វះតែ ១គ្រាប់ អាចស៊ុតបាន ៦ គ្រាប់ (double hat-trick) ខណៈដែល Manchester City បានយកឈ្នះ RB Leipzig ៧-០ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។

ខ្សែប្រយុទ្ធន័រវេសរូបនេះបានបង្កើតកំណត់ត្រាថ្មី ខណៈដែលគេបានស៊ុតបញ្ចូលទីបាន ៥ គ្រាប់ក្នុងរយៈពេល ៣៥នាទី ក្លាយជាកីឡាករក្មេងបំផុតដែលអាចរកបាន ៣០ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League និងលឿនបំផុតក្នុងការធ្វើវា ហើយចូលរួមជាមួយ Lionel Messi និង Luiz Adriano ក្នុងការស៊ុតបញ្ចូលទី ៥ គ្រាប់ក្នុងមួយប្រកួតនៅ Champions League។
Haaland បានបំពេញការស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯងក្នុងតង់ទី១ ដោយរកបាន ២គ្រាប់ក្នុងចន្លោះពេល ២នាទីនៅពាក់កណ្តាលតង់ទី១ ហើយបន្ទាប់មកបន្ថែម ២គ្រាប់ទៀតនៅនាទី៥៣ និង៥៧ នៅតង់ទី២ បន្ថែមដោយ Ilkay Gundogan និង Kevin De Bruyne រកបានម្នាក់ ១គ្រាប់ទៀត ខណៈជួយឱ្យ Man City ឈ្នះ ៨-១ សរុបលទ្ធផលទាំងជើង។
ប៉ុន្តែ Haaland ត្រូវបានប្ដូរចេញជំនួសដោយ Julian Alvarez ភ្លាមៗ ហើយក្រោយមកគេបាននិយាយថា៖ «ខ្ញុំបានប្រាប់គាត់ [Guardiola] នៅពេលដែលខ្ញុំប្ដូរចេញ ខ្ញុំចង់ស៊ុតបញ្ចូលទីបាន Hat-trick ពីរដង ប៉ុន្តែតើខ្ញុំអាចធ្វើអ្វីបាន!»។

នៅពេលសួរថា ហេតុអ្វីបានជា Haaland ត្រូវផ្លាស់ប្តូរចេញ លោក Guardiola បាននិយាយថា៖ «ប្រសិនបើគាត់សម្រេចបាននូវចំណុចសំខាន់នេះនៅអាយុ ២២, ២៣ឆ្នាំ វានឹងគួរឱ្យធុញក្នុងជីវិតរបស់គាត់។ ឥឡូវនេះគាត់មានគោលដៅមួយ នោះហើយជាមូលហេតុដែលខ្ញុំធ្វើការផ្លាស់ប្ដូរចេញ។ ខ្ញុំមិនបានដឹងរឿងនេះទេអំពី Messi ទល់នឹង (Bayer) Leverkusen ប៉ុន្តែជាធម្មតានៅពេលដែលការប្រកួតចប់ ខ្ញុំចង់ឱ្យកីឡាករទាំងអស់លេងឱ្យអស់ពីសមត្ថភាព»។
ការរកគ្រាប់បាល់មិនមានបញ្ហាទេចាប់តាំងពីថ្ងៃដែល Haaland មកដល់ Manchester City។ ការបង្ហាញទម្រង់លេងដ៏ល្អនៅថ្ងៃអង្គារ បានធ្វើឱ្យគេឈានដល់រកបាន ៣៩ គ្រាប់សម្រាប់រដូវកាលនេះ និងបំបែកកំណត់ត្រារបស់ក្លិប ដែលកីឡាករ Tommy Johnson ធ្លាប់ធ្វើបានក្នុង ១ រដូវកាល៕
ប្រភព៖ dailymail.co.uk
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


