កីឡា
Sammy និយាយថា គ្មាននរណាឈ្នះ ធឿន ធារ៉ា ទេ បើវ៉ៃមិនសន្លប់
កីឡាករប្រដាល់ថៃ Sammy ត្រូវបានចៅក្រមកាត់សេចក្តីឲ្យចាញ់ពិន្ទុអ្នកលេងគុនខ្មែរ ធឿន ធារ៉ា បន្ទាប់ពីតស៊ូគ្នាស្វិតស្វាញ៥ទឹកពេញនៅលើសង្វៀនទូរទស្សន៍ជាតិកម្ពុជាកាលពីយប់មិញនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សម្រាប់លទ្ធផល Sammy មិនទទួលស្គាល់ឡើយ ហើយរូបគេមិនយល់ថា ហេតុអ្វីបានជាចៅក្រមកាត់សេចក្តីឲ្យ ធឿន ធារ៉ា ឈ្នះ។ ក្នុងបទសម្ភាសក្រោយចប់ការប្រកួត កីឡាករថៃរូបនេះបាននិយាយថា សម្រាប់ការប្រកួតទាំងរូបគេ និង ធឿន ធារ៉ា វ៉ៃអស់ពីសមត្ថភាពដូចគ្នា ហើយសុទ្ធតៃវាយចំគោលដៅធ្ងន់ៗរៀងខ្លួន។ ជាពិសេសចាប់ពីទឹកទី៣ទៅ ពួកគេទាំងពីរចុះខ្សោយដូចគ្នា បន្ទាប់ពីត្រូវទៅវិញទៅមក ប៉ុន្តែរូបគេគិតថា ខ្លួនមានប្រៀបអាចឈ្នះ។
Sammy បាននិយាយថា ៖«គ្មាននរណាវ៉ៃឈ្នះ ធឿន ធារ៉ា ទេ បើវ៉ៃអត់សន្លប់។ បើ ធឿន ធារ៉ា នៅតែអាចឈរវ៉ៃបាន៥ទឹក គ្មាននរណាឈ្នះគាត់ទេ។ ខ្ញុំចង់សួរមួយ តើនរណាចង់មកវ៉ៃជាមួយ ធឿន ធារ៉ា បើវ៉ៃ៥ទឹកមិនសន្លប់?
នេះជាលើកទី២ហើយដែលអ្នកទាំងពីរបានជួបគ្នា បន្ទាប់ពីលើកទី១បានត្រឹមលទ្ធផលស្មើគ្នា។ កាលលើកទី១ Sammy ហាក់ធ្វើបានល្អជាងលើកទី២ ខណៈ ធឿន ធារ៉ា លើកទី២នេះធ្វើបានល្អជាងលើកទី១៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


