កីឡា
Sammy នៅតែមានមហិច្ឆតាអង្រួនសង្វៀនគុនខ្មែរដោយឃើញ២រូបនេះជាដៃគូបន្ទាប់
កីឡាករប្រដាល់ថៃ Sammy ដែលមកប្រកួតនៅស្រុកខ្មែរ៥ដងក្នុងរយៈពេល៣ខែចុងក្រោយនៅតែមានមហិច្ឆតាមកប្រកួតនៅសង្វៀនគុនខ្មែរទៀត បើទោះបីជាមិនពេញចិត្តនឹងលទ្ធផលចុងក្រោយដែលចាញ់ ធឿន ធារ៉ា។
កាលពីថ្ងៃសៅរ៍ ទី១៨ ខែមីនា កន្លងទៅនេះ កីឡាករថៃ Sammy ត្រូវបានចៅក្រមកាត់សេចក្តីឲ្យចាញ់ពិន្ទុអ្នកលេងគុនខ្មែរ ធឿន ធារ៉ា បន្ទាប់ពីតស៊ូគ្នាយ៉ាងស្វិតស្វាញ៥ទឹកពេញ។ លទ្ធផលនោះ រូបគេមិនពេញចិត្តនឹងការសម្រេចរបស់ចៅក្រមឡើយ ហើយគិតថា ខ្លួនគេជាអ្នកឈ្នះ ខណៈការប្រកួតរបស់ខ្លួនព្យាយាមទប់ ថយក្រោយ និងឌឺដងច្រើន។

កីឡាករថៃរូបនេះបានបង្ហោះវីដេអូបទសម្ភាសក្រោយការប្រកួតកាលពីថ្ងៃសៅរ៍ដោយបាននិយាយថា រូបគេ និង ធឿន ធារ៉ា ពិតជាវ៉ៃអស់ពីសមត្ថភាពមែន ប៉ុន្តែរូបគេមិនយល់ហេតុអ្វីបានជាឲ្យរូបគេចាញ់។ រូបគេបាននិយាយថា គ្មានកីឡាករណាឈ្នះ ធឿន ធារ៉ា ទេ ប្រសិនបើវ៉ៃមិនសន្លប់ ហើយក៏គ្មានកីឡាករណាចង់មកវ៉ៃជាមួយ ធឿន ធារ៉ា ដែរ ប្រសិនបើវ៉ៃមិនសន្លប់គឺមិនឈ្នះ។
ទោះបីជាយ៉ាងណា វីដេអូសម្ភាសដែលរូបគេបង្ហោះនោះមិនយូរប៉ុន្មានក៏ត្រូវបានលុបចេញវវិញ។ ប្រហែលជារូបគេមិនចង់ឲ្យមានបញ្ហារកាំរកួស ហើយរូបគេក៏នៅតែចង់មកប្រកួតនៅសង្វៀនស្រុកខ្មែរបន្ត ពីព្រោះរូបគេមានទីផ្សារប្រកួតបន្តបន្ទាប់នៅកម្ពុជា។
តាមរយៈពិធីករប្រចាំសង្វៀនទូរទស្សន៍ជាតិកម្ពុជា Sammy បានប្រាប់ថា រូបសម្លឹងឃើញដៃគូ២នាក់ទៀតដែលចង់ប្រកួតបន្ទាប់។ ជើងខ្លាំងពីរនាក់ដែលរូបគេចង់ជួបនោះគឺកីឡាករឡើងជើង ឈឿង ល្វៃ និង កីឡាករប្រេស៊ីល Thiago Teixeira ដែលបានប្រកាសវ៉ៃតំណាងឲ្យគុនខ្មែរ។
Sammy ប្រហែលជាស្គាល់ ឈឿន ល្វៃ ច្បាស់នៅពេលអ្នកលេងគុនខ្មែររូបនេះបានផ្តួលកីឡាករថៃ កងមឿងឆាង តាមរយៈរន្ទះជើងផ្កាប់ចានឲ្យសន្លប់ក្នុងទឹកទី១ កាលពីថ្ងៃទី១១ ខែមីនា កន្លងទៅដែលរាត្រីនោះ Sammy ក៏បានប្រកួតដែរដោយបានផ្តួលកីឡាករកម្ពុជា ធន់ រិទ្ធី ក្នុងទឹកទី១។

ចំណែកកីឡាករ Thiago Teixeira ដែលប្រកាសប្រកួតតំណាងឲ្យគុនខ្មែរគឺធ្លាប់ហ្វឹកហាត់នៅប្រទេសថៃ និងប្រកួតជោកជាំនៅសង្វៀនថៃ ដូច្នេះរូបគេស្គាល់កីឡាករប្រេស៊ីលនេះច្បាស់ណាស់។
សូមបញ្ជាក់ថា Sammy ធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរ៥ដងហើយក្នុងនោះឈ្នះ២ ចាញ់២ និងស្មើ១។ ប្រកួតនៅស្រុកខ្មែរលើកទី១ចាញ់ ព្រំ សំណាង សន្លប់ក្នុងទឹកទី២, ប្រកួតលើកទី២ ស្មើពិន្ទុ ធឿន ធារ៉ា, លើកទី៣ និងទី៤ ផ្តួល ឡៅ ចន្ទ្រា ក្នុងទឹកទី២ និង ធន់ រិទ្ធី ក្នុងទឹក១ ហើយចុងក្រោយចាញ់ពិន្ទុ ធឿន ធារ៉ា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


