កីឡា
WWE និង UFC រួមបញ្ចូលគ្នាបង្កើតក្រុមហ៊ុនកីឡាថ្មីមួយ
ស្ថាប័នកីឡាកាសដ៏ពេញនិយម WWE បានរួមបញ្ជូលគ្នាជាមួយស្ថាប័នវាយក្នុងទ្រុង UFC ដើម្បីបង្កើតក្រុមហ៊ុនកីឡាដ៏ធំមួយក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Endeavor Group ។

ចំពោះការរួមបញ្ជូលនេះ ក្រុមហ៊ុន Endeavor នឹងកាន់កាប់ភាគហ៊ុន ៥១ ភាគរយនៅក្នុងក្រុមហ៊ុនកីឡាប្រយុទ្ធ និងការកម្សាន្តថ្មី ខណៈដែលភាគហ៊ុននៅដែលសល់ចំនួន ៤៩ ភាគរយគឺ WWE ជាអ្នកក្ដោបក្ដាប់ ។
តាមរយៈកិច្ចព្រមព្រៀងនេះ ភាគហ៊ុនក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈថ្មីមួយនេះ មានចំនួន ២១ ពាន់លានដុល្លារ ដោយក្នុងនោះ WWE និង UFC មានតម្លៃ ៩.៣ ពាន់លានដុល្លារ ខណៈកម្មសិទ្ធិរបស់ Endeavor មានចំនួន ១២.១ ពាន់លានដុល្លារ ។

ពាក់ព័ន្ធជាមួយក្រុមហ៊ុនថ្មីនេះ លោក Ari Emanuel នឹងកាន់កាប់ជានាយកប្រតិបត្តិ ខណៈលោក McMahon ដែលជាប្រធានប្រតិបត្តិស្ថាប័ន WWE ក៏មានតួនាទីដូចគ្នាផងដែរក្នុងក្រុមហ៊ុនថ្មីនេះ ។ ចំណែកលោក Dana White នឹងនៅតែជាប្រធាន UFC ដដែល ហើយចំពោះឈ្មោះនៃក្រុមហ៊ុនវិញ នឹងត្រូវប្រកាសនៅពេលក្រោយ ។
គួរឲ្យដឹងថា កន្លងមកស្ថាប័ន WWE មានតម្លៃទីផ្សារប្រហែល ៦.៥ ពាន់លានដុល្លារ ឯក្រុមហ៊ុន Endeavor មានទីផ្សារមូលប័ត្រប្រហែល ១០ ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


