កីឡា
Thiago ដាក់គោលដៅពាក់ទង់ជាតិកម្ពុជា ប្រកួតនៅ UFC ដោយសម្ងំហាត់នៅប្រេស៊ីល
កីឡាករប្រេស៊ីល-សញ្ជាតិខ្មែរ សែន ចន្ទរិទ្ធីគុន (Thiago Teixeira) បានទៅដល់ស្រុកកំណើតវិញ ក្នុងប្រទេសប្រេស៊ីល ដើម្បីហ្វឹកហាត់នៅក្លិប Fight Nerd ដោយមានគោលដៅលើកទង់ជាតិកម្ពុជា ឡើងប្រកួតនៅសង្វៀន UFC ដែលជាសង្វៀនដ៏ធំរបស់ពិភពលោក។

ទាក់ទងនឹងរឿងខាងលើ សែន ចន្ទរិទ្ធីគុន បានបង្ហោះសំណេរនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា៖ «ខ្ញុំបានត្រឡប់មកដល់ប្រទេស ប្រេស៊ីល វិញហើយ ដើម្បីហ្វឹកហាត់ជាមួយក្រុមដ៏ល្អបំផុតក្នុងពិភពលោក Fight Nerd ជាមួយនឹងអ្នកប្រយុទ្ធដ៏ខ្លាំងបំផុតបច្ចុប្បន្ន។ នេះវាជាការត្រៀមខ្លួនរបស់ខ្ញុំ ដើម្បីលើកកិត្តិយសជូនកម្ពុជា។ ខ្ញុំនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដោយគ្មានការរុញរាឡើយ»។

គួរដឹងថា សែន ចន្ទរិទ្ធីគុន គឺជាអ្នកប្រដាល់តំណាងឱ្យគុនខ្មែរ ហើយគាត់ គឺមានសមត្ថភាពប្រកួត ទាំងលក្ខណៈក្បាច់គុនចម្រុះ (MMA) និងគុនខ្មែរ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


