កីឡា
ក្តៅៗ WLF ផ្គូផ្គងស្តេចប្រដាល់ Leduc ប៉ះ ព្រំ សំណាង វ៉ៃក្បាច់សេរីរបស់ភូមា
សហព័ន្ធកីឡាប្រដាល់ឡេតវីពិភពលោក (WLF) របស់ប្រទេសមីយ៉ាន់ម៉ានៅរសៀលថ្ងៃទី១១ ខែមេសានេះ បានផ្គូផ្គងឲ្យមានការជួបគ្នារវាងជើងខ្លាំងគុនខ្មែរ ព្រំ សំណាង ប៉ះស្តេចប្រដាល់ភូមាកីឡាករ Dave Leduc ដោយប្រើរូបមន្តប្រកួតសេរីរបស់ក្បាច់គុនមីយ៉ាន់ម៉ា។
WLF បានរៀបរាប់ថា ៖«ឆាកប្រយុទ្ធត្រូវបានរៀបចំឡើងសម្រាប់ជើងឯកគុនខ្មែរច្រើនគ្រឿង ព្រំ សំណាង ដែលមានប្រវត្តិប្រកួត១៥០ដង ចាញ់តែ១០ដង និងទទួលជ័យជម្នះដោយផ្តួលដៃគូឲ្យសន្លប់៧លើកជាប់គ្នា បានជួបប្រកួតជាផ្លូវការជាមួយជើងឯកឡេតវីពិភពលោក Dave Leduc ដោយប្រើលក្ខន្តិកៈក្បាច់ Lethwei ពេញតែម្តងគឺ អត់ប្រើហ្គង់ដៃ អាចបុកក្បាលគ្នាបាន សម្រាករបួស២នាទី និងទាល់តែវ៉ៃដៃគូឲ្យសន្លប់ទើបមានអ្នកឈ្នះ ហើយគ្មានចៅក្រមដាក់ពិន្ទុឡើយ។

តាមរូបភាពដែលត្រូវបានឌីហ្សាញបង្ហាញថា ការប្រកួតធ្វើនៅថ្ងៃទី២៧ ខែឧសភា នៅប្រទេសស្លូវ៉ាគី។ ពេលវេលានេះគឺបន្ទាប់ពី ព្រំ សំណាង ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣រួច។
ជាការឆ្លើយតបវិញ កីឡាករ ព្រំ សំណាង បាននិយាយថា ប្រសិនបើឲ្យតម្លៃទាប រូបគេនឹងមិនប្រកួតឡើយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


