កីឡា
ក្នុងស៊ីហ្គេម បុរសបារាំង-ខ្មែរ Derek ដាក់គោលដៅពង្រីកគុនល្បុក្កតោលើឆាកអន្តរជាតិ
លោក Derek Bidaut ដែលជាជនជាតិបារាំងទទួលបានសញ្ជាតិខ្មែរបានដាក់គោលដៅផ្សព្វផ្សាយ និងពង្រឹងក្បាច់គុនល្បុក្កតោលើឆាកអន្តរជាតិឲ្យល្បីល្បាញ ដោយមិនលំអៀងលើអត្តពលិកណាម្នាក់ឡើយនៅពេលខ្លួនធ្វើជាចៅក្រម និងអាជ្ញាកណ្តាលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

បុរសបារាំងដែលចូលមកកម្ពុជាតាំងឆ្នាំ២០០៩ មានឈ្មោះខ្មែរ ចាន់ ឫទ្ឋិស័ក្តិ បាននិយាយថា ៖«ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលបានក្លាយជាចៅក្រម និងអាជ្ញាកណ្តាលក្បាច់គុនល្បុក្កតោ ជាពិសេសក្នុងកីឡាស៊ីហ្គេម លើកដំបូងនៅប្រទេសកម្ពុជា។ យើងជាម្ចាស់ផ្ទះ យើងជាម្ចាស់ក្បាច់គុន ហើយនិយាយពីកីឡាករ កីឡាការិនីខ្មែរ ខ្ញុំស្គាល់អស់ហើយ ហើយជិតស្និទ្ធថែមទែម ប៉ុន្តែក្នុងនាមយើងជាអាជ្ញាកណ្តាល អត់អាចកាន់ជើងគ្នាយើងបានទេ»។
«យើងជាអាជ្ញាកណ្តាល យើងឈរនៅកណ្តាល ដឹកនាំការប្រកួតធ្វើយ៉ាងណាឲ្យរលូន ហើយនរណាវ៉ៃបានល្អជាងគេ អ្នកនោះឈ្នះហើយ។ ទោះជាចិត្តយើងចង់ឲ្យខ្មែរឈ្នះមេដាយ តែនៅលើសង្វៀន យើងឈរកណ្តាលជាយុត្តិធម៌។ គោលដៅសំខាន់របស់ខ្ញុំគឺស៊ីហ្គេមហ្នឹងចង់ឲ្យពិភពលោកស្គាល់គុនល្បុក្កតោ»។ លោក Derek បានលើកឡើង។

លោកបានសង្កត់ធ្ងន់ថា ស៊ីហ្គេម នៅកម្ពុជានេះជាឱកាសល្អដ៏កម្រដែលធ្វើឲ្យពិភពលោកស្គាល់ក្បាច់គុនល្បុក្កតោ។ នៅពេលកីឡាករ កីឡាការិនីបរទេសឈ្នះមេដាយគុនល្បុក្កតោ នោះមានន័យថា កម្ពុជាបានផ្សព្វផ្សាយ និងពង្រីកគុនល្បុក្កតោលើឆាកអន្តរជាតិ។ ប្រសិនបើកម្ពុជាយកមេដាយមាសតែឯង នោះមិនមានន័យថា គុនល្បុក្កតោរីកចម្រើនទៅកាន់បណ្តាប្រទេសផ្សេងឡើយ។
បុរសបារាំងសញ្ជាតិខ្មែរបន្តថា ទោះបីជាយ៉ាងណា បើក្រឡេកមើលពីប្រទេសផ្សេងៗដែលចូលរួមប្រកួតគុនល្បុក្កតោក្នុងកីឡាស៊ីហ្គេមនៅកម្ពុជាក៏សុទ្ធតែជាប្រទេសខ្លាំងៗ។ ថ្វីបើពួកគាត់ប្រកួតល្បុក្កតោលើកដំបូង ប៉ុន្តែពួកគេមានភាពរឹងមាំ កម្លាំងខ្លាំង និងស្វាហាប់ ពីព្រោះពួកគាត់សុទ្ធតែកីឡាករ កីឡាការិនីដែលបានហ្វឹកហាត់កីឡាផ្សេងៗច្រើនឆ្នាំមកហើយ។ ក្នុងចំណោមប្រទេស៦ដែលចូលរួមប្រកួតគុនល្បក្កតោ មានឥណ្ឌូណេស៊ី វៀតណាម និងឡាវសុទ្ធតែខ្លាំង ខណៈហ្វីលីពីន និងមីយ៉ាន់ម៉ាក៏សុទ្ធតែមិនអាចមើលស្រាលបាន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


