ការប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ចាប់​ផ្តើម​នា​ថ្ងៃទី ២២​មករា​​ ខេត្ត​សៀមរាប​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ការប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ចាប់​ផ្តើម​នា​ថ្ងៃទី ២២​មករា​​ ខេត្ត​សៀមរាប​

Published

on

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទោច​ក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំ ឆ្នាំ​២០២០ នឹង​ត្រូវ​ចាប់​ផ្តើម​នា​ថ្ងៃ​ទី ២២ -២៣ ខែ​មករា​នេះ នៅ​ខេត្ត​សៀមរាប។

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី​១៩ មករា​នេះ ឲ្យ​ដឹងថា ឆ្នាំ​២០២០​ គឺជា​ឆ្នាំ​ដ៏​សំខាន់​មួយ ដែល​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រ​យាន​ចាប់​ផ្តើម​ពង្រឹង​គុណ​ភាព​បច្ចេកទេស និង​មន្ត្រី​គណៈកម្មការ​តាម​ទម្រង់​ស្តង់ដារ​អន្តរជាតិ ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។ អគ្គលេខាធិការ​រូបនេះ​អះអាង​ថា ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ មាន​ប្រតិភូ​គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប​ចំនួន​៣១៩​នាក់ មកពី​២៤​ក្លិប សមាគម រាជធានី​-​ខេត្ត ហើយ​បើ​បូក​រួម​ទាំង​មន្ត្រី​គណៈកម្មការ​បច្ចេកទេស និង​អ្នកស្ម័គ្រចិត្ត​ទៀត មាន​ចំនួន​សរុប​ចន្លោះ​ពី​៥០០​នាក់ ដល់​៥៥០​នាក់ ដើម្បី​ឲ្យ​ដំណើរការ​ប្រកួត​នេះ​មាន​ភាព​រលូន​បាន​។

លោក នូ ចំរើន បញ្ជាក់ទៀតថា តាមពិត​ចំនួន​ក្លិប សមាគម ដែល​ជា​សមាជិក​របស់​សហព័ន្ធ​មាន​ច្រើនជាង​នេះ ប៉ុន្តែ​ដោយសារ​លទ្ធភាព​នៃ​ការរៀបចំ និង​បញ្ហា​ជំងឺ​កូ​វីដ​១៩ បូក​ផ្សំ​ផង​ទៀត​នោះ យើង​ព្យាយាម​កាត់បន្ថយ​ចំនួន​កីឡាករ ដែល​ចូលរួម។ ​លោក​បន្ត​ថា ឆ្នាំនេះ​ព្រឹត្តិការណ៍​នៃ​ការ​ប្រ កួត​របស់​យើង​មានការ​ចូលរួម​ពី​ក្លិប​ម៉ូតូ​ធំ BMW​លើ​វិញ្ញាសា​កង់​គួ​ក ដែល​ពួកគាត់​សុទ្ធ​តែជា​កីឡាករ ​ដែល​មាន​កម្រិត​សមត្ថភាព និង​បទពិសោធន៍​ខ្ពស់ ដែល​ធ្លាប់​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កាលពី​ដើមឆ្នាំ​២០២០ រួច​មក​ហើយ​។​

លោក នូ ចំរើន​បញ្ជាក់​ថា គោលដៅ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០​នេះ មាន​ចំនួន​២ គឺ​ទី​១ អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ មានការ​ឯកភាព​ពី​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​បាន​ដាក់​ចេញ គឺថា​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​គណៈកម្មការ​បច្ចេកទេស និង​គណៈ​កម្មកា​រៀបចំ ក្នុង​ដំណើរ​ឈាន​ទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ក៏ដូចជា​ការប្រកួត​កីឡា​ទោចក្រយាន​លើ​ឆាក​អន្តរជាតិ​ផ្សេងៗ​ទៀត នាពេលខាងមុខ​។ ហើយ​គោលដៅ​សំខាន់​ទី​២​នោះ គឺ​តាមរយៈ​ការ ប្រកួត​នេះ និង​មានការ​ចូលរួម​ពី​កីឡាករ​-​កីឡាការិនី ពី​គ្រប់​រាជធានី ខេត្ត ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា ក៏ដូចជា​បាន​ផ្តល់​ឱកាស​ដល់​ពួកគាត់​ក្នុង​ការ​បង្ហាញ​នូវ​ទេពកោសល្យ ចំណេះ និង​ជំនាញ ដូច្នេះ​ការ​ប្រ កួត​នេះ​ក៏​ដូចជា​បាន​បង្ហាញ​ពី​ការវិវឌ្ឍ​សមត្ថភាព និង កម្រិត​បច្ចេកទេស​រប​ស់​ពួកគាត់​ ផង​ដែរ​។​

លោក ​នូ ចំរើន បញ្ជាក់​ទៀតថា​ ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ទទួល​បាន​ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​មាន​២​វិញ្ញាសា គឺ​ប្រណាំង​គួ​ក​ចម្ងាយ​១៥០ គីឡូម៉ែត្រ និង​ប្រណាំង​កង់​ភ្នំ​ចម្ងាយ ៤៣ គីឡូម៉ែត្រ។ លោក​បន្តថា ការប្រកួត​ឆ្នាំនេះ មិន​ដូចជា​បណ្តា​ឆ្នាំមុនៗ​នោះទេ ដោយ​នឹង​ត្រូវ​ពង្រឹង​លើ​វិន័យ​យ៉ាង​តឹងរឹង​ចំពោះ​កីឡាករ កីឡា ការិនី រួមទាំង​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​ទៀត​ផង ពីព្រោះ​ថា​នេះ ​ជា​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ជាតិ ដោយ​សហព័ន្ធ​ចង់បាន​ការចូល រួម​របស់​កីឡាករ កីឡាការិនី​ប្រកប ដោយ​ឆន្ទៈ​ពិតប្រាកដ ដើម្បី​ប្រកួតប្រជែង​អស់ពី​សមត្ថភាព។ ជាមួយគ្នា​នោះ សហព័ន្ធ​នឹង​រៀបចំ​វិធានការ​អនាម័យ វាស់​កម្ដៅ បាញ់​អាល់កុល និង​រក្សា​គម្លាត​សុវត្ថិ ភាព​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ​ផង​ដែរ​។ សូមបញ្ជាក់​ថា ក្រុមហ៊ុន Herbalife បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ២០,៧០០ ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការរៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០២០ ខេត្ត​សៀមរាប​៕

អត្ថបទ៖ ​វិ​សិទ្ធ​

សូមចុចអាន៖ ក្លឹប​វាយ​សី​ ក្រសួងមហាផ្ទៃ បន្ត​រក្សា​តំណែង​ជើងឯក​ថ្នា​ក់ជាតិ​​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ17 seconds ago

​នាំ​អាជីវករ​ផ្សារ​រកាកោងមួយ​គ្រសារ ទៅ​ចត្តាឡីស័ក ​ពាក់ព័ន្ធ​កូន​ធ្វើការ​នៅ​កោះពេជ្រ

ព័ត៌មានជាតិ1 min ago

មនុស្ស៤២​នាក់កំពុង​សម្រាក​ព្យាបាល​ជំងឺកូវីដ-១៩ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ

ព័ត៌មានជាតិ35 mins ago

អភិបាលខេត្ត​បាត់ដំបងដឹកនាំ​មន្ត្រីរាជការ​និង​កម្លាំង​នគរបាល​ជិត​១០០​នាក់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​លើកដំបូង​​

ព័ត៌មានអន្ដរជាតិ35 mins ago

វីរុសបំប្លែងខ្លួនថ្មីមួយទៀតដែលរកឃើញនៅអាមេរិក បង្កការព្រួយបារម្ភខ្លាំងជាងមុន

ព័ត៌មានជាតិ51 mins ago

​លុប​ចោល​ពិធី​ហែអ្នកតាឆ្នាំនេះ ខ្លាច​ឆ្លង​មនុស្ស​រាប់​ពាន់​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services