Connect with us

កីឡា

បញ្ចប់​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០២០ ក្លិប​កាយសម្ព័ន្ធ​ក្រសួងមហាផ្ទៃ​ឈ្នះ​មេដាយ​បាន​ច្រើនជាងគេ​

បានផុស

នៅ

ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​ជាតិ​ប្រចាំ​ឆ្នាំ​២០២០ និង ការប្រកួត​ដណ្ដើម​ពានរង្វាន់​លោក​ថោង ខុន​លើក​ទី​៤ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៤​មក​នោះ បានបញ្ចប់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃទី​១៩​ខែ​មករា​ ឆ្នាំ២០២១ នៅ​សាល​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក ​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​ការប្រកួត​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ ។​

​ការប្រកួត​នេះ មាន​កីឡាករ​-​កីឡាការិនី​ចំនួន ៦១​នាក់ ប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស និង​ចៅក្រម​៤២​នាក់ រួមជាមួយ​មន្ត្រី​ស្ម័គ្រចិត្ត​ចំនួន ១០​នាក់ ។ កីឡាករ​-​កីឡាការិនី​ចូលរួម មកពី​ក្លិប​កីឡា​កាយសម្ព័ន្ធ​ចំនួន​០៨ មកពី​៤ រាជធានី ខេត្ត ក្រសួងមហាផ្ទៃ ខេត្តកំពង់ឆ្នាំង ក្រចេះ និង ខេត្តតាកែវ។

​លោក ណ​យ ផា​ណា ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ បាន​ឲ្យ​ដឹងថា ការប្រកួត​ឆ្នាំនេះ លទ្ធផល​ទទួល​បាន​ គឺ ក្រុម​កីឡា​ក្រសួងមហាផ្ទៃ​នៅតែ​ខ្លាំង​ដដែល ដោយ​ដណ្ដើម​បាន​មេដាយ​មាស​ចំនួន​៤​គ្រឿង ប្រាក់​៤​គ្រឿង និង​មេដាយ​សំរិទ្ធ​៦​គ្រឿង។ ខេត្តកំពង់ឆ្នាំង បាន​មេដាយមាស​៤​គ្រឿង ប្រាក់​៥​គ្រឿង និង​សំរឹទ្ធ​៣​គ្រឿង ហើយ​ខេត្ត​ក្រចេះ បាន​មេដាយមាស​៤​គ្រឿង ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​៣​គ្រឿង។ ចំពោះ​ខេត្តតាកែវ ដែល​ស្ថិតនៅ​លំដាប់​ទី​៤​នោះ បាន​មេដាយមាស​១​គ្រឿង និង ប្រាក់​៣​គ្រឿង។ លោក​ ណ​យ ផា​ណា បញ្ជាក់​ថា នេះ​ជា​លទ្ធផល​នៃ​ការប្រកួត​ជ្រើសរើស​កីឡាករ​កីឡាការិនី​ប្រចាំឆ្នាំ​២០២០ និង​ជ្រើសរើស​កីឡាករ​កីឡាការិនី​ឆ្នើម​ សម្រាប់​ការប្រមូលផ្ដុំ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឆ្នាំ​២០២១ ជាមួយនឹង​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២១​នេះ​ដែរ​។

​បើតាម​លោក ណ​យ ផា​ណា រាយការណ៍​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​បិទ​ការប្រកួត​ថា ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​លោក​បណ្ឌិត ថោង ខុន លើក​ទី​៤ ឆ្នាំ​២០២០ រយៈពេល​០៦​ថ្ងៃ​កន្លងមក យើង​សង្កេតឃើញថា កីឡាករ – កីឡាការិនី មានការ​ខិតខំ​ប្រកួតប្រជែង​គ្នា​ប្រកបដោយ​ក្រមសីលធម៌ គោលការណ៍ Fair Play បានបញ្ចប់​ដោយ​រលូន​និង​ជោគជ័យ ។ បើ​យើង​ធ្វើការ​ប្រៀបធៀប​ជាមួយ​ឆ្នាំមុនៗ មានការ​កើនឡើង​ផ្នែក​គុណ​ផល​បច្ចេកទេស​ល្អ​ជាង ជាពិសេស​ក្នុងឆ្នាំនេះ សហព័ន្ធ​សាមី​បាន​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​កញ្ចប់​ថវិកា​គាំទ្រ​ប្រចាំឆ្នាំ ដើម្បី​ឲ្យ​សហព័ន្ធ​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ធ្វើការ​អភិវឌ្ឍន៍​កីឡា​ជំនាញ​ឆ្ពោះ​ទៅ​ឆ្នាំ​២០២៣ ដោយ​សាមី​សហព័ន្ធ​។

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជើងឯក​ជាតិ​ប្រចាំឆ្នាំ​២០២០ មាន​២​ប្រភេទ គឺ​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​(Gym nastic Aero bic)​ដែលមាន​៥​វិញ្ញាសា និង​កាយសម្ព័ន្ធ​អាក​ទី​ស្ទីក​(Gymnastic Artistic)​មាន​៨​វិញ្ញាសា​។​ លោកឲ្យ​ដឹង​បន្តថា នៅ​ថ្ងៃទី​១៤-១៥ ខែមករា ឆ្នាំ​២០២១ ធ្វើការ​ហ្វឹកហាត់​ទៅតាម​ប្រភេទ​វិញ្ញាសា និង​ឧបករណ៍​ជំនាញ Test event apparatus (Aerobic Gymnastics and Artistic Gymnastics) ក្នុង​នោះ​សហព័ន្ធ​បាន​បើក​វគ្គ​បំប៉ន​បច្ចេកទេស​ចៅក្រម​រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៥ ខែមករា ឆ្នាំ​២០២១​។ ចាប់ពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ ការប្រកួត​កីឡា​កាយសម្ព័ន្ធ (Aerobc Gymnastics and Artistic Gymnastics) បាន​ប្រព្រឹត្តទៅ​រហូតដល់​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ការប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ចាប់​ផ្តើម​នា​ថ្ងៃទី ២២​មករា​​ ខេត្ត​សៀមរាប​

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម