ព័ត៌មានជាតិ
ម្ចាស់ខ្សែក្រវាត់ Ramazanov សរសើរ Capitan ឆ្លាត តែបើខ្វះការគោរពនឹងផ្តួលឲ្យសន្លប់
ជើងខ្លាំងរុស្ស៊ី Alaverdi Ramazanov ត្រូវឡើងការពារខ្សែក្រវាត់ឃីកបុកសីងពិភពលោករបស់ខ្លួនជាលើកដំបូងនៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE ដើម្បីបញ្ជាក់ថា គាត់ពិតជាស័ក្តិសមជាអធិរាជនៅក្នុងប្រភេទទម្ងន់នេះ។
ម្ចាស់ខ្សែក្រវាត់ពិភពលោក Ramazanov ត្រូវតទល់នឹងជើងខ្លាំងបទពិសោធរាប់ឆ្នាំ Capitan Petchyindee Academy ក្នុងតំណែងគូឯកនៅកីឡដ្ឋាន Singapore Indoor Stadium ថ្ងៃសុក្រ ទី២២ ខែមករានេះ។

មិនការប្រកួតឈានចូលមកដល់ ក្នុងនាមជាម្ចាស់ការពារខ្សែក្រវាត់ពិភពលោក Ramazanov បានសរសើរយ៉ាងខ្លាំងពីកីឡាករថៃ Capitan នេះ។
កីឡាកររុស្ស៊ីនិយាយថា ៖«គាត់ [Capitan] មានឈ្មោះល្បីខ្លាំងនៅប្រទេសថៃ។ គាត់មានអត្រាបញ្ចប់ដៃគូខ្ពស់ ហើយខ្ញុំពិតជាចង់ដឹងសមត្ថភាពខ្លួនឯងទល់នឹងជើងខ្លាំងលំដាប់កំពូល»។
«ខ្ញុំមើលឃើញថា ចំណុចខ្លាំងរបស់គាត់គឺខួរក្បាល។ ភាពឆ្លាតវៃរបស់គាត់គឺមិនអាចប៉ាន់ស្មានបាន។ គាត់មានជំនាញ និងបច្ចេកទេសល្អ។ គាត់អាចគ្រប់គ្រងស្ថានការណ៍ប្រកួត ហើយខ្ញុំពិតជាចូលចិត្តរបៀបវ៉ៃបែបនេះណាស់។ គាត់អាចឈ្នះកីឡាករខ្លាំងៗលំដាប់កំពូល។ ខ្ញុំគិតខ្លាំងគឺគាត់ឆ្លាតវៃ បច្ចេកទេសល្អ និងឆកឱកាសលឿន»។
ទោះបីជាសរសើរបែបនេះក្តី ម្ចាស់ជើងឯកពិភពលោកបានព្រមានផ្តួលឲ្យសន្លប់ ប្រសិនបើខ្វះការគោរពចំពោះគាត់។
Ramazanov ប្រាប់ថា «ប្រសិនបើខ្ញុំពេញចិត្តរបៀបវ៉ៃរបស់គាត់ ហើយបើគាត់មានអាកប្បកិរិយាល្អ ខ្ញុំនឹងមិនផ្តួលទេ។ ខ្ញុំនឹងវ៉ៃជាមួយគាត់ឲ្យល្អមើលបំផុត។ តែបើគាត់គឃ្លើន ខ្វះការគោរព ខ្ញុំនឹងផ្តួលត្រឹមតែ៥វិនាទីប៉ុណ្ណោះ មិនចាំបាច់៦វិនាទីទេ!»។
ការបញ្ជាក់ពីថេរវេលាដែលមិនដល់៦វិនាទីរបស់ម្ចាស់ខ្សែក្រវាត់គឺចង់សំដៅលើកំណត់ត្រាជ័យជម្នះលឿនបំផុតរបស់ Capitan ដែលបានផ្តួលមិត្តរួមជាតិ Petchtanong នៅព្រឹត្តិការណ៍ ONE: A NEW BREED III កាលពីខែកញ្ញា ឆ្នាំ២០២០។

ក្នុងនាមជាអ្នកឡើងមកដណ្តើមខ្សែក្រវាត់ Capitan ជាកីឡាករថៃដែលមានបទពិសោធន៍ជោកជាំយូរឆ្នាំហើយទាំងការប្រកួតក្នុងប្រទេស និងក្រៅប្រទេសមុនពេលបោះជំហានចូល ONE។
សម្រាប់អ្នកគាំទ្រកម្ពុជាមួយចំនួនប្រហែលជាស្គាល់ Capitan ច្បាស់ពីព្រោះរូបគេធ្លាប់ប្រកួតជាមួយអ្នកលេងគុនខ្មែរ២នាក់ និងមិនធ្លាប់ចាញ់សោះ។ រូបគេបានឈ្នះជើងខ្លាំងគុនខ្មែរ ម៉ឺន សុភា នៅស៊ីហ្គេម ឆ្នាំ២០១៧ដើម្បីទទួលបានមេដាយមាស និងបានផ្តួលកីឡាករគុនខ្មែររូបនេះដដែលឲ្យសន្លប់ក្នុងទឹកទី២នៅប្រទេសកំណើតរបស់ខ្លួននៅឆ្នាំ២០១៩។
នៅឆ្នាំ២០១៨ Capitan បានមកប្រកួតនៅប្រទេសកម្ពុជាដោយទទួលបានជ័យជម្នះលើជើងខ្លាំងគុនខ្មែរ រឿង សោភ័ណ្ឌ នៅសង្វៀនអាស៊ីអាគ្នេយ៍។

Capitan បានឲ្យដឹងថា «បើខ្ញុំយកខ្សែក្រវាត់ឃីកបុកសីងពិភពលោកពី Ramazanov បាន។ វាជាជោគជ័យធំមួយសម្រាប់ខ្ញុំ។ ខ្ញុំមានស្រមៃនេះ។ បើក្តីស្រមៃរបស់ខ្ញុំកើតពិត វានឹងបង្ហាញអ្នករាល់គ្នាពីកម្រិតសមត្ថភាពរបស់ខ្ញុំ។ វានឹងបង្ហាញថា ពួកគាត់ខុសហើយចំពោះការមើលស្រាលខ្ញុំ។ ខ្ញុំវ៉ៃសម្រុកខ្លាំង ហើយខ្ញុំក៏មានបទពិសោធន៍ច្រើនជាងគាត់»។
Ramazanov និយាយថា «ចំណុចមានប្រៀបរបស់ខ្ញុំគឺមានចម្ងាយដៃវ៉ាបានល្អ និងទាត់ក៏បានខ្ពស់ ខណៈគាត់ទាបជាងខ្ញុំ ហើយការមានប្រៀបបំផុតរបស់ខ្ញុំគឺខ្ញុំមានជំនាញវ៉ៃប្រដាល់សកល។ ខ្ញុំពិតជាមានកណ្តាប់ដៃធ្ងន់ណាស់៕

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


