Connect with us

កីឡា

បុរស​ពិការ​វ័យ​៥៥​ឆ្នាំ​ ជឹម ផាន មាន​កិត្តិយស​ដែល​បាន​ប្រកួតអាស៊ាន​ប៉ារ៉ាហ្គេម​ចុង​ក្រោយ​នៅកម្ពុជា​

បានផុស

នៅ

លោក ជឹម ផាន ​ដែល​កីឡាករ​អត្តពលកម្ម​​ពិការ​កម្ពុជា​ពោរពេញ​ដោយ​មោទនភាព និង​កិត្តិយស​ដែល​​ទទួល​បាន​ឱកាស​ប្រកួត​​ក្នុង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ចុង​ក្រោយ​នៅ​លើ​ទឹក​ដី​ប្រទេស​កំណើត​របស់​ខ្លួន​ បន្ទាប់​ពី​ធ្លាប់​បាន​ចូល​រួម​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​​ជាង​២០​ឆ្នាំ​មក​ហើយ។

បុរស​វ័យ​ចំណាស់រូប​នេះ​​ដើម​​ឡើយ​ជា​កីឡាករ​បាល់ទះ​ជនពិការ​ធ្លាប់​​បាន​ចូលរួម​ប្រកួត​​លើ​អន្តរជាតិ​ជាច្រើន​ និង​​ឈ្នះ​មេដាយ​​មាស​​ពី​ការ​ប្រកួត​ក្នុង​តំបន់​​អាស៊ី​ ​នៅ​​ប្រទេស​កូរ៉េ​​កូរ៉េ​ខាង​ត្បូង និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤ នៅ​ទ្វីបអឺរ៉ុប​ផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​មក​លោក ជឹម ផាន បាន​ប្តូរ​មក​ហ្វឹកហាត់​កីឡាអត្តពលកម្ម​ក៏​ទទួលបាន​ជោគជ័យ​​ជា​បន្ត​បន្ទាប់​​​​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​​អាស៊ាន​ប៉ារ៉ាហ្គេម និង​អាស៊ី​ប៉ារ៉ាហ្គេម​។ ជា​ពិសេស​លោក​តែង​តែ​បាន​ចូល​រួម​ប្រកួត​អាស៊ាន​​ប៉ារ៉ាហ្គេម​ ចាប់​តាំង​ពី​លើក​ទី​១ ​ឆ្នាំ​២០០១ រហូត​ដល់​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣។

រហូត​ដល់​ពេល​នេះ លោក​បាន​ចូល​រួម​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​រយៈ​ពេល​ជាង​២០​ឆ្នាំ​​ហើយ។ ក្នុង​នោះ​លោក​ធ្លាប់​​បាន​ឈ្នះ​មេដាយ​​ជា​ច្រើន​គ្រឿង​ដូច​ជា​មេដាយ​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ​ពុំ​ដែល​ខាន​ឡើយ​គិត​ចាប់​ពី​ឆ្នាំ​២០០១​ដល់​​ឆ្នាំ​២០១៧ ប៉ុន្តែ​​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ លោក​មិន​ទទួល​បាន​មេដាយ​អ្វី​ឡើយ។

លោក ជឹម ផាន បាន​និយាយ​ថា ៖«ខ្ញុំ​បាន​ចាប់​ផ្តើម​លេង​កីឡា​តាំង​ពី​ឆ្នាំ​១៩៩៦។ ដល់ឆ្នាំ​១៩៩៧ មាន​អង្គការ​មួយ​បញ្ជូន​ខ្ញុំ​ទៅ​ម៉ាឡេស៊ី​ធ្វើ​ជើង​សិប្បនិម្មិត​ឲ្យ​ខ្ញុំ​ដើម្បី​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន និងអាស៊ី​។ ឆ្នាំ​២០០៩-២០១០ ខ្ញុំ​បាន​ទៅ​ប្រកួតជន​ពិការ​អាស៊ី​ជាង​៤០​ប្រទេស​នៅ​ប្រទេស​ថៃ កាល​ណោះ ខ្ញុំ​ទទួល​បាន​លទ្ធផល​ល្អ​គឺ​ប្រាក់២ និង​សំរិទ្ធ១។ បន្ទាប់​ពី​ហ្នឹង​មក ខ្ញុំ​ទទួល​បាន​មេដាយ​ជា​បន្ត​បន្ទាប់​ពី​ការ​ប្រកួត​​អាស៊ាន​ប៉ារ៉ាហ្គេម និង​ទើប​តែ​ឆ្នាំ​២០២២​នៅ​ឥណ្ឌូណេស៊ី​កន្លង​ទៅ​នេះ ខ្ញុំ​អត់​ទទួល​បានមេដាយ​ទេ»។

សម្រាប់​ការ​ចូល​រួម​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​គឺ​ជា​លើក​ចុង​ក្រោយ​​របស់​លោក​ក្នុង​នាម​ជា​​អាជីព​រត់​ប្រណាំង​លើ​ឆាក​អន្តរជាតិ។ លោក ជឹម ផាន បាន​ឲ្យ​ដឹង​ថា ៖«កន្លង​មក ខ្ញុំ​ធ្លាប់​ស្នើ​សុំ​ថ្នាក់​ដឹក​នាំ​ចូល​និវត្តន៍​ពី​អាជីព​កីឡា​​ពីរ​ដង​ដែរ​ តែ​ដោយសារ​តែប្អូន​ៗ​ខ្លះ​អត់​ទាន់​មានសមត្ថភាព​ដូច​ខ្ញុំ អីចឹង​ថ្នាក់​ដឹក​នាំមើល​ឃើញ​សមត្ថភាពរបស់​ខ្ញុំ​នៅ​អាច​ប្រកួត​ប្រជែង​បាន ​ពួក​គាត់​ស្នើ​ឲ្យ​ខ្ញុំ​បន្ត​លេង​​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​ទៀត»។

បុរស​ពិការ​ជើង​វ័យ​៥៥​ឆ្នាំ​បាន​បង្ហាញ​អារម្មណ៍​ថា ៖«ក្នុង​អារម្មណ៍​ខ្ញុំ​គឺ​សប្បាយ​ចិត្ត ដោយសារ​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១នៅ​ក្នុង​ប្រទេស​របស់​យើង ហើយ​ក៏​ជា​អាស៊ាន​ប៉ារ៉ាហ្គេម​ចុង​ក្រោយ​សម្រាប់​អាជីព​កីឡា​របស់​ខ្ញុំ។ វ័យ​របស់ខ្ញុំ​ដល់​ពេល​ត្រូវ​សម្រាក​ហើយ ដូច្នេះ​ខ្ញុំ​សប្បាយ​ចិត្ត និង​មាន​កិត្តិយស​ដែល​​មាន​សំណាង​ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​ទឹក​ដី​កំណើត​ខ្លួន​ឯង»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទី មុន

យក់ ឋិតរដ្ឋា សុខៗ ស្រាប់តែពោលពាក្យស្រលាញ់ស្អប់ ធ្វើឲ្យអ្នកគាំទ្រឆ្ងល់គ្រប់គ្នា

ព័ត៌មានជាតិ៥៦ នាទី មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពាន ១ កន្លែងដាច់​ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ

ជីវិតកម្សាន្ដ២ ម៉ោង មុន

អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ​វី-អាកទីវ

សន្តិសុខសង្គម២ ម៉ោង មុន

លួចលុយក្រុមហ៊ុន​ជាង ១ ៣០០ ០០០ បាត​ ចូល​កាសុីណូ​លេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម