Connect with us

កីឡា

តេ​ក្វាន់​ដូ​WT បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ បង្វឹក​កម្រិត​មូលដ្ឋាន និង​គ្រូបង្វឹក​ថ្នាក់ជាតិ

បានផុស

នៅ

ភ្នំពេញ ​៖ ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​តេ​ក្វាន់​ដូ WT កម្រិត​មូលដ្ឋាន និង​គ្រូបង្វឹក​ថ្នាក់ជាតិ​ឆ្នាំ​២០២០​ដល់​សិក្ខាកាម​ចំនួន​៣០​នាក់​ឲ្យ​ក្លាយ​គ្រូបង្វឹក​កីឡា​ប្រភេទ​នេះ​នៅតាម​សា លា​រៀន​រដ្ឋ និង​ក្លិប​តាម​បណ្តា​ខេត្ត​នានា​មកពី​៨​រាជធានី​ខេត្ត​ក្រុង នៅ​សាល​ហ្វឺ​ក​ហាត់​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជា​ក្នុង​ម​ជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺ​ក​កីឡា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជាតិ ខេមរា អ្នក​ស​ម្រ​ល​សម្រួល​វគ្គ​បាន​ប្រាប់​ឲ្យ​ដឹង​ថា វគ្គ​នេះ​មាន​សិក្ខាកាម​ចំនួន​៣០​ជា​គ្រូបង្វឹក ដែល​មកពី​ក្លិប​តាម​បណ្តា​ខេត្ត​នានា​មកពី​៨​រាជធានី​ខេត្ត​ក្រុង​រួមមាន​ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្ត បាត់ដំបង ខេត្ត​មណ្ឌល​គី​រី ខេត្តកណ្តាល ខេត្ត​សៀមរាប និង​ភ្នំពេញ​មាន​រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​។

លោក​បាន​បន្ត​ថា សម្រាប់​គ្រូឧទ្ទេស​វិញ​មាន​ចំនួន​៦​នាក់ គឺ​លោកគ្រូ​ជនជាតិ​កូរ៉េខាងត្បូង Cheon Samyeong លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការ​រង​សហព័ន្ធ លោកគ្រូ​លី ស៊ុន​រដ្ឋា លោក ប៉ាន់ ខេមរា លោក ទួន សាវុធ។ វគ្គ​នេះ បើក​ឡើង​ក្នុង​គោលបំណង ដើម្បី​អភិវឌ្ឍន​វិស័យ​កីឡា​តេ​ក្វាន់​ដូ​WT​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​ជា​ផែនការមេ​របស់​ប្រធាន​ខេ​មរ​សហព័ន្ធ​ក្នុង​ការ​ជំរុញ​ពង្រីក​កីឡា​មួយ​នេះ មាននៅ​ទូទាំង​ប្រទេស និង​ត្រៀម​ដាក់​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​នៅតាម​សាលា​រដ្ឋ​។

លោក​ខេមរា បន្ថែមទៀតថា វគ្គប​ណ្តុះ បណ្តាល​នេះ អាច​ប្រព្រឹត្តទៅបាន​ដោយ​ការគាំទ្រ​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង កីឡា ក្នុង​ការជួយ​ព​ន្លឿ​ន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ធនធាន មនុស្ស ដូចជា​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម និង​គ្រូបង្វឹក​តេ​ក្វាន់​ដូ​ថ្នាក់​មូលដ្ឋាន​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ​ជាដើម សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​SEA GAMES លើក​ទី ៣២ នា​ឆ្នាំ​២០២៣​ខាងមុខ និង​ត្រៀម​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ជា​លក្ខណៈ​អន្តរ ជាតិ​នានា​៕

ដោយ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ ស្អែក​នេះ ទ្រី​យ៉ា​ត្លុង​ចាប់ផ្ដើម​ការប្រកួត​ហើយ​ នៅ​ខេត្ត​កែប​

សូមចុចអាន ៖ម្ចាស់​ខ្សែក្រវាត់ Ramazanov សរសើរ Capitan ឆ្លាត តែបើ​ខ្វះ​ការគោរព​នឹង​ផ្តួល​ឲ្យ​សន្លប់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម