កីឡា
ចាន់ វឌ្ឍនាកា ប្រាប់ពីការត្រៀមខ្លួនដែលបានជាប់ជម្រើសជាតិឡើងវិញ
កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ត្រូវបានក្រុមការងារគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាបានកោះហៅចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឡើងវិញសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខ។

ចាន់ វឌ្ឍនាកា ស្ថិតក្នុងបញ្ជីឈ្មោះថ្មីដែលមានវត្តមានកីឡាកររៀមច្បងច្រើនរូបគេដូចជា គួច សុកុម្ភៈ, សុះ ស៊ូហាណា, ធារី ចន្ថាប៊ីន និងអ្នកចាំទី អ៊ុំ វិចិត្រ ជាដើម។ បញ្ជីឈ្មោះថ្មីប្លែកខុសពីរាល់ដងបានធ្វើឡើង បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាត្រូវបានបញ្ចប់។ ប្រហែលជា៥ឆ្នាំចុងក្រោយនេះ រាល់ការកោះហៅសមាជិកចូលរួមក្រុមជម្រើសជាតិឈុតធំ ក្រុមការងារគ្រូបង្វឹកតែងតែផ្តោតលើយុវជនសម្រាប់ត្រៀមស៊ីហ្គេម ប៉ុន្តែបែរជាលទ្ធផលស៊ីហ្គេមក្នុងនាមជាម្ចាស់ផ្ទះមិនសូវបានល្អទៅវិញ។
អ្នកគាំទ្រនៅតែចង់ឃើញ និងតែងតែលើកទឹកចិត្តឲ្យ ចាន់ វឌ្ឍនាកា ទទួលបានឱកាសក្នុងក្រុមជម្រើសជាតិកម្ពុជាវិញ ហើយពេលនេះរូបគេទទួលបានឱកាសដូចបំណងប្រាថ្នារបស់អ្នកគាំទ្រហើយ។

ពាក់ព័ន្ធនឹងការជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិជាថ្មីនេះ ចាន់ វឌ្ឍនាកា បានប្រាប់ថា ៖«គ្រាន់តែពេលវេលាចាប់ផ្ដើម និង ឱកាសប៉ុណ្ណោះ ស្ងៀមស្ងាត់ ព្យាយាម ប្រឹងប្រែង ផ្ដោតអារម្មណ៍ អរគុណគ្រប់គ្នាដែលតែងតែជំរុញលើកទឹកចិត្តខ្ញុំកន្លងមក ជួបគ្នាឆាប់ៗ»។
មួយរដូវកាលមុន ចាន់ វឌ្ឍនាកា មិនបង្ហាញខ្លួនលើទីលានឲ្យក្លឹបបឹងកេតទេដោយសាររបួសដាច់សរសៃជើងដែលត្រូវឃ្លាតឆ្ងាយពីទីលានដើម្បីព្យាបាលរបួសជាង១ឆ្នាំ។ រូបគេទើបតែបានឱកាសលេងក្នុងពានរង្វាន់ខេមបូឌានលីគខាបដែលជាពានចាប់ផ្តើមបើករដូវកាលថ្មី២០២៣-២៤។ ថ្វីបើរូបគេនៅស្ទើរកម្លាំងស៊ុហ្វ ប៉ុន្តែបច្ចេកទេសនៅតែល្អ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កាលពីចុងឆ្នាំ២០២២ កម្ពុជាទើបតែចាញ់បង់ក្លាដែសដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


