កីឡា
ធន់ ផានិត អស់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវលើកទី២
កីឡាករប្រដាល់គុនខ្មែរ ធន់ ផានិត មិនអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី២សម្រាប់ការប្រកួតខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មី បន្ទាប់ពីចាញ់កីឡាករ ពេជ្រ ប៊ុនសិទ្ធ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវប្រើពេល៥ទឹកពេញទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។ អ្នកទាំងពីរមានលក្ខណៈពិសេស និងចំណុចល្អរៀងៗខ្លួន។ ធន់ ផានិត បានផ្លាស់ប្តូរបច្ចេកទេសខុសប្លែកពីរាល់ដងដោយព្យាយាមប្រើជង្គង់ច្រើនជាងការទាត់ជើងក្រោមដែលជាក្បាច់សម្លាប់ដៃគូរបស់ខ្លួន។ ស្របពេល ពេជ្រ ប៊ុនសិទ្ធ ប្រើកណ្តាប់ដៃ និងកែងដ៏មានប្រសិទ្ធភាព។

ចាប់ពីទឹកទី១ដល់ទី៣ អ្នកទាំងពីរធ្វើបានល្អដូចគ្នាដោយមិនសូវលើសខ្វះគ្នាប៉ុន្មានឡើយ ប៉ុន្តែទឹកទី៤ និងទី៥ ពេជ្រ ប៊ុនសិទ្ធ ប្រើកណ្តាប់ដៃច្បាស់ៗ ស្របពេល ធន់ ផានិត ស្រុតចម្រុះកម្លាំងស៊ុហ្វផង។
អ្វីដែលកាន់តែធ្វើឲ្យការប្រកួតមានពិន្ទុដាច់ស្រឡះទៀតនោះគឺនៅចុងទឹកទី៥ ពេជ្រ ប៊ុនសិទ្ធ វាយកណ្តាប់ដៃឲ្យអាជ្ញាកណ្តាលរាប់ ធន់ ផានិត ៨ពីរដង ហើយក៏ចប់ទឹកតែម្តង។ ប្រសិនបើមិនចប់ទឹកទេ ធន់ ផានិត អាចត្រូវបាន ប៊ុនសិទ្ធ វ៉ៃឲ្យអាជ្ញាកណ្តាលបញ្ឈប់ ឬក៏សន្លប់ក៏ថាបាន។

យ៉ាងណា ចប់ការប្រកួត ចៅក្រមទាំង៥រូបបានកាត់សេចក្តីឲ្យ ពេជ្រ ប៊ុនសិទ្ធ ឈ្នះពិន្ទុជាឯកច្ឆន្ទលើ ធន់ ផានិត ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
នេះជាការធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី២របស់ ធន់ ផានិត បន្ទាប់ពីធ្លាប់ចាញ់ ពេជ្រ សម្បត្តិ ទឹកទី១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកខារ៉ាបាវរដូវកាលឆ្នាំ២០២២៕

អត្ថបទ៖ រតនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


