កីឡា
កម្ពុជាបង្កើតកំណត់ត្រាឈ្នះមេដាយច្រើនបំផុតក្នុងអាស៊ានប៉ារ៉ាហ្គេម
កម្ពុជាបានបំបែកកំណត់ត្រាចាស់របស់ខ្លួនក្នុងការទទួលបានមេដាយច្រើនបំផុតក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ បន្ទាប់ពីរកបានមេដាយសរុបចំនួន៦៤គ្រឿងក្នុងកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាំងពីចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកដំបូងក្នុងឆ្នាំ២០០១ រហូតដល់ពេលនេះ មានតែឆ្នាំ២០២៣ក្នុងនាមជាម្ចាស់ផ្ទះទេដែលកម្ពុជាទទួលបានមេដាយច្រើនបំផុត។ គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនានេះ កម្ពុជាទទួលបានមេដាយមាស៩គ្រឿង ប្រាក់១៩គ្រឿង និងសំរិទ្ធ៣៦គ្រឿង បំបែកកំណត់ត្រាចាស់ធ្លាប់ទទួលបានមេដាយច្រើនបំផុតនៅឆ្នាំ២០២២គឺមាស៧ ប្រាក់១០ និងសំរិទ្ធ១១។
ទោះជាយ៉ាងណា ការប្រកួតនៅមិនទាន់ចប់ទេពោលគឺសល់មួយថ្ងៃទៀត ដូច្នេះចំនួនមេដាយនឹងមានការប្រែប្រួលបន្ថែម។ ប៉ុន្តែបើនិយាយពីចំណាត់ថ្នាក់ក្នុងតារាងមេដាយ កម្ពុជាទាបជាងកាលពីឆ្នាំ២០២២ដែលស្ថិតនៅលេខ៧។

ចំនួនមេដាយដែលកម្ពុជាទទួលបានក្នុងឆ្នាំនីមួយៗ
- ឆ្នាំ២០០១៖ មាស១ ប្រាក់១ សំរិទ្ធ១ សរុប៣គ្រឿង
- ឆ្នាំ២០០៣៖ មាស១ ប្រាក់៥ សំរិទ្ធ៣ សរុប៩គ្រឿង
- ឆ្នាំ២០០៥៖ ប្រាក់៣ សំរិទ្ធ២ សរុប៥គ្រឿង
- ឆ្នាំ២០០៨៖ ប្រាក់១ សរុប១គ្រឿង
- ឆ្នាំ២០០៩៖ មាស១ ប្រាក់២ សំរិទ្ធ៤ សរុប៧គ្រឿង
- ឆ្នាំ២០១១៖ ប្រាក់៥ សំរិទ្ធ២ សរុប៧គ្រឿង
- ឆ្នាំ២០១៤៖ មាស៣ ប្រាក់៤ សំរិទ្ធ២ សរុប៩គ្រឿង
- ឆ្នាំ២០១៥៖ មាស១ ប្រាក់២ សំរិទ្ធ៦ សរុប៩គ្រឿង
- ឆ្នាំ២០១៧៖ ប្រាក់៥ សំរិទ្ធ៥ សរុប១០គ្រឿង
- ឆ្នាំ២០២០៖ ការប្រកួតត្រូវបានលុបចោល ដោយសារកូវីដ-១៩
- ឆ្នាំ២០២២៖ មាស៧ ប្រាក់១០ សំរិទ្ធ១១ សរុប២៨គ្រឿង
- ឆ្នាំ២០២៣៖ មាស៩ ប្រាក់ ១៩ សំរិទ្ធ៣៦ សរុប៦៤គ្រឿង (មិនទាន់ចប់)
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


