កីឡា
ឯកឧត្តម ហ៊ុន ម៉ានី៖«ការប្រឹងប្រែងរបស់អត្តពលិកពិការធ្វើឲ្យយើងខ្ញុំមានមោទនៈ»
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាសម្តែងមោទនភាពចំពោះអត្តពលិកជនមានការភាពគ្រប់រូបដែលបានតស៊ូ ខិតខំប្រឹងប្រែង និងបញ្ចេញសមត្ថភាពក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ៖«ទោះបីការប្រកួតបានបញ្ចប់ទៅហើយក្តី ប៉ុន្តែអនុស្សាវរីយ៍ និងការចងចាំជាច្រើនស្ថិតនៅក្នុងចិត្តរបស់យើងទាំងអស់គ្នាក្រោមស្មារតី Beyond the Games។ ជាការពិតណាស់ ការប្រកួតតែងតែមានឈ្នះ មានចាញ់ ក្នុងន័យនេះ ខ្ញុំសូមអបអរសាទរចំពោះអត្តពលិកដែលទទួលបានមេដាយជយលាភីទាំងអស់។ ចំពោះអត្តពលិកដែលមិនបានទទួលជយលាភី សូមថែរក្សាស្មារតី និងឆន្ទៈជឿជាក់របស់អ្នកជាបន្តទៀត»។

«សូមអ្នកទាំងអស់គ្នាចងចាំថា បើទោះបីជាអ្នកមិនបានឈ្នះមេដាយក៏ដោយ ក៏អ្នកបានឈ្នះបេះដូង និងផ្តល់ភាពជាគំរូដល់យើងខ្ញុំតាមរយៈការខិតខំប្រឹងប្រែង តស៊ូ របស់អ្នកទាំងអស់គ្នា។ នៅពេលអ្នកវិលត្រឡប់ទៅប្រទេសកំណើតវិញ សូមយកអនុស្សាវរីយ៍ល្អៗទៅជាមួយទាំងអស់គ្នា»។ ឯកឧត្តមបានបន្ត។
ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ៖«ខ្ញុំសូមជំរាបជូនបងប្អូនអត្តពលិកជនមានការពិការភាពគ្រប់រូបថា ទោះបីកាយសម្បទារបស់អ្នកយ៉ាងណាក៏ដោយ ពួកខ្ញុំពិតជាថ្លែងអំណរគុណ និងមានមោទនភាពសម្រាប់ការប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា ពិតជាបាននាំមកនូវមោទនភាពសម្រាប់ប្រទេសរបស់អ្នក»។

ពិធីបិទកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាការរៀបចំលើកដំបូងនៅប្រទេសកម្ពុជាបានរៀបចំនាល្ងាចថ្ងៃទី៩ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ាននៅកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ប្រតិភូកីឡាជនពិការទាំង១១ប្រទេស អត្តពលិកជនមានពិការភាព ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកគាំទ្ររាប់ម៉ឺននាក់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


