កីឡា
ក្រុមវិសាខា ឈ្នះពានសប្បុរសធម៌នៅខេត្តសៀមរាប ខណៈអង្គរថាយហ្គឺជាជើងឯករង
ទីបំផុតពានរង្វាន់បាល់ទាត់សប្បុរសធម៌ Siem Reap Charity Cup 2021 ដែលរៀបចំឡើងដោយកីឡដ្ឋាន SRU Stadium ក្នុងខេត្តសៀមរាប បានរកឃើញក្រុមជយលាភីហើយ ដោយក្រុមបាល់ទាត់វិសាខា ឈ្នះជើងឯក ហើយក្រុមអង្គរថាយហ្គឺរ ជាជើងឯករង និងក្រុមព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ៣។

សរុបលទ្ធផលនៅវគ្គចាប់គូជម្រុះគឺក្រុមវិសាខា យកឈ្នះលើព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២ទល់១ ហើយក្រុមអង្គរថាយហ្គឺរ បានយកឈ្នះលើក្រុម TIFFY Army FC ដោយលទ្ធផល១ទល់០។ ក្រុមបរាជ័យនៅវគ្គជម្រុះ ត្រូវជួបគ្នាដណ្តើមចំណាត់ថ្នាក់លេខ៣ ដោយក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះលើក្រុម TIFFI Army FC ដោយបាល់ប៉េណាំងទីកាត់សេចក្តី ៤ទល់៣ ក្រោយប្រកួតស្មើគ្នា៤ទល់៤។ ចំណែកក្រុមឈ្នះទាំង២ត្រូវប្រកួតគ្នាដណ្តើមជើងឯកដោយវិសាខា យកឈ្នះលើអង្គរថាយហ្គឺរ ២ទល់០។

ពានរង្វាន់បាល់ទាត់ Siem Reap Charity Cup 2021 មានក្រុមចូលរួមចំនួន៤ ដូចជាព្រះខ័នរាជស្វាយរៀង, វិសាខា,អង្គរថាយហ្គឺរ និង TIFFI Army FC ដោយប្រកួតពីថ្ងៃទី២០ ដល់២៤ ខែមករា ឆ្នាំ២០២១។ បើតាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត ទឹកប្រាក់ដែលទទួលបានពីពានរង្វាន់សប្បុរសធម៌នេះ មួយផ្នែកនឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងមួយផ្នែកទៀតយកទៅបំផុសសកម្មភាពបាល់ទាត់នៅក្នុងខេត្តសៀមរាប តាមរូបភាពជា Football Clinic។


នេះជាលើកទី២ ហើយដែលកីឡដ្ឋាន SRU Stadium រៀបចំពានរង្វាន់បាល់ទាត់ក្រៅផ្លូវការនេះ ខណៈកាលពីឆ្នាំដំបូងកីឡដ្ឋាននេះបានរៀបចំប្រកួតពានរង្វាន់ Super Asia Cup 2020 ពីថ្ងៃទី២៣ ដល់ទី២៦ ខែមករា ឆ្នាំ២០២០ ដោយមានក្រុមចូលរួមដូចជាក្រុមអង្គរថាយហ្គឺរ និងក្រុមវិសាខា របស់កម្ពុជា រួមទាំងក្រុម Bhayangkara FC របស់ឥណ្ឌូនេស៊ី និងក្រុមPJ City FC របស់ម៉ាឡេស៊ី។ ជាលទ្ធផលជើងឯកបានទៅក្រុម Bhayangkara FC របស់ឥណ្ឌូណេស៊ី៕
អត្ថបទ៖ ម៉េង ហួរ
រូបភាព៖ Visakha FC – Pride Of Cambodia
សូមចុចអាន៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងជួបTIFFY Army FCដណ្តើមចំណាត់ថ្នាក់លេខ៣នៅសៀមរាប
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


