កីឡា
កក្រើកយប់នេះ ពេជ្រ សម្បត្តិ ប៉ះ Faycal ជាម្ចាស់ខ្សែក្រវាត់WBC
យប់ថ្ងៃសៅរ៍ ទី២៤ ខែមិថុនានេះ អ្នកលេងគុនខ្មែរជាច្រើនរូបនឹងត្រូវបានទទួលស្វាគមន៍ដោយកណ្តាប់ដៃ រន្ទះជើង និងកែងរបស់ម្ចាស់ផ្ទះបារាំងក្នុងព្រឹត្តិការណ៍ប្រកួត Kun Khmer All Star លើកដំបូងនៅទីក្រុងបារីស ប្រទេសបារាំង។

គូដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតគឺក្របីព្រៃ ពេជ្រ សម្បត្តិ ប៉ះកីឡាករបារាំង Faycal Bahroumi ដែលជាម្ចាស់ខ្សែក្រវាត់មួយថៃអន្តរជាតិ WBC International។ រូបគេជាកីឡាករម្នាក់ដែលមានបទពិសោធច្រើន និងមានភាពរឹងមាំក្នុងការប្រកួតលើសង្វៀន។
កីឡាករបារាំងមកពីក្លិប Team Alamos រូបនេះធ្លាប់ឡើងសង្វៀនមិនក្រោម៥០ដងឡើយ។ អាវុធដែលគ្រោះថ្នាក់របស់ Faycal គឺទាត់ និងឡើងជង្គង់។ ស្របពេលកាយសម្បទារឹងមាំ កម្ពស់១.៧៥ម៉ែត្រ រូបគេប្រហែលជាដាក់សម្ពាធខ្លាំងលើ ពេជ្រ សម្បត្តិ ដែលទាបជាង។
ទោះបីជាយ៉ាងណា អ្នកគាំទ្រទុកចិត្តលើអ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ ដែលជាកីឡាករអង់អាច ក្លាហាន និងមិនចេះមិនចេះចុះញមដៃគូឡើយ។ រាល់ពេលឡើងសង្វៀន រូបគេតែងតែដើរសម្រុកចូលវ៉ៃរហូតតាមរយៈកណ្តាប់ដៃធ្ងន់ៗ និងកែងដ៏គ្រោះថ្នាក់ ដូច្នេះច្បាស់ណាស់គូនេះពិតជាធ្វើឲ្យកក្រើកទីក្រុងបារីស ប្រទេសបារាំង។

ក្រៅពីគូរវាង ពេជ្រ សម្បត្តិ ប៉ះ Faycal Bahroumi អ្នកគាំទ្រនឹងបានឃើញឆាកប្រយុទ្ធរវាងកីឡាករកម្ពុជា វី សម្ភស្ស និងកីឡាករ Ghilas Barach ដែលជាជើងឯករបស់ប្រទេសអាល់ហ្សេរី ខណៈ អេលីត សាន់ ប៉ះ Hamza Moudo ហើយ មឿន សុខហ៊ុច ក៏ប្រកួតដែរ ប៉ុន្តែនៅមិនទាន់ច្បាស់ពីដៃគូឡើយ បន្ទាប់ពីកីឡាករ Yanis Kassem បានប្រាប់ខ្លួននៅប្រទេសថៃមិនបានទៅប្រកួតទេ។
កម្មវិធីប្រដាល់ Kun Khmer All Star តាមការគ្រោងទុកនឹងចាប់ប្រកួតវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀន Michel Jaz Gymnasium តំបន់ Bussy Saint George ក្នុងទីក្រុងបារីស ប្រទេសបារាំង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


