កីឡា
E-Sports៖ កម្ពុជា នឹងប៉ះហ្វីលីពីន ឬម៉ុងហ្គោលី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររសៀលនេះ
អ្នកចម្បាំងអង្គរដែលជាក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជាលើវិញ្ញាសា MLBB បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីបានប្រកួតឈ្នះក្រុមជម្រើសជាតិកាហ្សាក់ស្ថាន នៅវគ្គ Lower Bracket ក្នុងការប្រកួតជើងឯក IESF Gamers8 Asia Championship នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្រុមជម្រើសជាតិកម្ពុជា បានឆ្លងការប្រកួត៥លើកគឺ៣លើកនៅវគ្គសន្សំពិន្ទុក្នុងពូល និង២លើកនៅវគ្គខ្វែង។ វគ្គសន្សំពិន្ទុក្នុងពូល ក្រុមកម្ពុជាបានបើកឆាកយកឈ្នះលើជម្រើសជាតិអារ៉ាប៊រួម ដោយលទ្ធផល ២-០ ហើយការប្រកួតទី២បានចាញ់ម៉ុងហ្គោល ០-២ ប៉ុន្តែប្រកួតទី៣បានយកឈ្នះជម្រើសជាតិនេប៉ាល់ ២-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២នៅក្នុងពូល A។
នៅវគ្គខ្វែង ក្រុមជម្រើសជាតិកម្ពុជាបានចាញ់ ០-២ ក្រោមស្នាក់ដៃជម្រើសជាតិ ហ្វីលីពីន ដែលជាក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូល B ខណៈក្រុមលេខ២ពូល B គឺកាហ្សាក់ស្ថាន បានចាញ់ ម៉ុងហ្គោលី ដែលជាក្រុមលេខ១នៅពូល A។

ក្រុមហ្វីលីពីន និងម៉ុងហ្គោលី ត្រូវជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅវគ្គ Upper Bracket ខណៈក្រុមកម្ពុជាបានធ្លាក់មកប្រកួតវគ្គ Lower Bracket ជាមួយក្រុមកាហ្សាក់ស្ថាន ហើយបានយកឈ្នះដោយលទ្ធផល ២-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូវជួបហ្វីលីពីន ឬម៉ុងហ្គោលសាជាថ្មី។
នៅពេលនេះមានតែ៣ក្រុមប៉ុណ្ណោះបានស្ថិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺហ្វីលីពិន ម៉ុងហ្គោលី និងកម្ពុជា។ រវាងហ្វីលីពីន និង ម៉ុងហ្គោល ក្រុមដែលឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមចាញ់ត្រូវប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងទៀតជាកម្ពុជា។ ការប្រកួតចាប់ពីម៉ោង១២ថ្ងៃត្រង់ (ប្រហែលជាម៉ោង២រសៀលនៅកម្ពុជា) និងការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើវេលាម៉ោងប្រហែលជា៧យប់ (ម៉ោងនៅកម្ពុជា)។

សូមបញ្ជាក់ថា ក្រុមជើងឯកទទួលបានប្រាក់រង្វាន់៧ពាន់ដុល្លារ ជើងឯករងទទួលបាន៣,៥ពាន់ដុល្លារ និងលេខ៣ទទួលបាន២ពាន់ដុល្លារ ដូច្នេះមានន័យថា ក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងចំណោម៣ក្រុមចុងក្រោយដែលទទួលបានប្រាក់រង្វាន់ហើយ ប៉ុន្តែគ្រាន់តែមិនទាន់ដឹងថាតើនឹងស្ថិតចំណាត់ថ្នាក់លេខប៉ុន្មាន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


