កីឡា
កីឡាកររ៉ូម៉ានី Alex មិននឹកស្មានថា ធឿន ធារ៉ា ខ្លាំងលើសពីការគិត
កីឡាករប្រដាល់អន្តរជាតិ Alex Bublea មិនស្មានដល់ពីភាពខ្លាំងរបស់កីឡាករកម្ពុជា ធឿន ធារ៉ា ដែលបានធ្វើឲ្យរូបគេចាញ់សន្លប់ទឹកទី១ក្នុងព្រឹត្តិការណ៍ការប្រកួតគុនខ្មែរជើងឯកពិភពលោក តេជោសន្តិភាព កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ការប្រកួតត្រូវបានចប់យ៉ាងឆាប់រហ័ស បន្ទាប់ពីកីឡាករកម្ពុជា ធឿន ធារ៉ា វាយកណ្តាប់ដៃលើក្បាលពោះបណ្តាលឲ្យ Alex ដួលត្រូវបានអាជ្ញាកណ្តាលរាប់៨លើកទី១។ ក្រោយមកកីឡាកររ៉ូម៉ានីរូបនេះត្រូវបានអ្នកប្រដាល់កម្ពុជាវាយត្រូវក្បាលពោះបណ្តាលឲ្យអាជ្ញាកណ្តាលរាប់៨លើកទី២ និងលើកទី៣ ធឿន ធារ៉ា វាយកណ្តាប់ដៃឆ្វេងលើក្បាលបណ្តាលឲ្យដួល ហើយត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។
បន្ទាប់ពីចប់ការប្រកួតកីឡាកររ៉ូម៉ានីកំពុងហ្វឹកហាត់នៅប្រទេសថៃរូបនេះបានលើកឡើងថា ៖«វ៉ូវ! ខ្ញុំចាញ់។ រឹតតែអាក្រក់ទៀតនោះគឺខ្ញុំមិនយល់ពីរបៀបដែលខ្ញុំធ្វើខុសគ្រប់យ៉ាង។ ពិតជាសោកស្តាយដែលមើលស្រាល។ ខ្ញុំនឹងត្រឡប់មកវិញ បន្ទាប់ពីខំប្រឹងប្រែងបន្ថែម»។

ឆ្លើយតបនឹងសំនួររបស់សារព័ត៌មាន«កម្ពុជាថ្មី»ដែលបានសួរថា តើលោកយល់យ៉ាងណាចំពោះកីឡាករកម្ពុជា ធឿន ធារ៉ា អ្នកប្រដាល់រ៉ូម៉ានី បាននិយាយថា ៖«ធឿន ធារ៉ា ខ្លាំងជាងអ្វីដែលខ្ញុំបានគិតទៅទៀត។ គាត់ល្អមែន»។
ដោយសារបរាជ័យយ៉ាងលឿនបែបនេះ Alex Bublea បានប្តេជ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំងដើម្បីវិលមកសងសឹកអ្នកលេងពូថៅដៃកម្ពុជា។ កីឡាករបាននិយាយថា ៖«ខ្ញុំត្រូវតែហ្វឹកហាត់ឲ្យខ្លាំងជាមុនសិន អីចឹងខ្ញុំនឹងទៅវ៉ៃជាមួយគាត់ម្តងទៀត»។
តាមការគ្រោងទុក នៅថ្ងៃទី១៩ ខែសីហាខាងមុខនេះ Alex Bublea នឹងត្រូវឡើងប្រកួតទៀត ប៉ុន្តែមិនទាន់ដឹងនៅឡើយទេថា កីឡាកររូបណាជាដៃគូ។

កំពុងហ្វឹកហាត់នៅក្លិប PK Saenchai កីឡាករ Alex Bublea ជាកីឡាករប្រដាល់ម្នាក់ដែលមានបទពិសោធច្រើនសម្រាប់ការប្រកួតលើឆាកអន្តរជាតិជាពិសេសនៅសង្វៀន Thai Fight និង ONE Championship៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


